Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 1 days ago

ធ្ងន់ធ្ងរហើយ! មនុស្ស៨០០នាក់ បានចូលរួមពិធីមង្គលការ ជាមួយមន្រ្ដីនគរបាលឆ្លងកូវីដ-១៩ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ មនុស្ស៤១នាក់ និងអ្នកដែលពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង យកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កដាក់នៅដាច់ដោយឡែក ក្នុងករណីពាក់ព័ន្ធនឹងស្ត្រីជានគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩ ដែលបានមកចូលរួមមង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា តាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញថា មានស្ត្រីម្នាក់ឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ។ លោកបានបន្តថា ស្ត្រីរូបនេះនឹងមិត្តភក្កិបីនាក់ បានមកចូលរួមមង្គលការនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល។ នៅចំពោះមុខ អាជ្ញាធរបានចុះស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ចំនួន១៤នាក់ ធ្វើចត្តាឡីស័កយកសំណាកទៅពិនិត្យ និងមិនផ្ទាល់២៧នាក់ រួមទាំងអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ណែនាំនៅដាច់ដោយឡែក និងបន្តស្រាវជ្រាវ។ ម្យ៉ាងទៀតដោយម្ដាយ [ ] The post ធ្ងន់ធ្ងរហើយ! មនុស្ស៨០០នាក់ បានចូលរួមពិធីមង្គលការ ជាមួយមន្រ្ដីនគរបាលឆ្លងកូវីដ-១៩ នៅខេត្តព្រៃវែង appeared first on Khmer Breaking News.


Latest News
Hashtags:   

ធ្ងន់ធ្ងរហើយ

 | 

មនុស្ស៨០០នាក់

 | 

បានចូលរួមពិធីមង្គលការ

 | 

ជាមួយមន្រ្ដីនគរបាលឆ្លងកូវីដ

 | 

នៅខេត្តព្រៃវែង

 | 

Sources