Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 1 days ago

ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំកុងហ្គោ បានអស់ជីវិតក្នុងការវាយប្រហារ…

បរទេស ៖ លោក Luca Attanasio អគ្គរដ្ឋទូតអ៊ីតាលី ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហារលើក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ ចំណែក អង្គរក្សរបស់លោកក៏ស្លាប់ផងដែរ ។ លោកLuca Attanasio អគ្គរដ្ឋទូតអ៊ីតាលីធ្វើដំណើរទៅទស្សនកិច្ចកម្មវិធីម្ហូបអាហារក្នុងសាលាមួយនៅតំបន់ Rutshuru ក្នុងខេត្ត North Kivu នៅភាគខាងកើតកងុងហ្គោ។ ក្បួនរថយន្តរបស់លោក ត្រូវបានវាយប្រហារនៅម៉ោងជាង១០ព្រឹក នៅចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីក្រុង Goma នៃខេត្ត North Kivu។ លោក Attanasio រងគ្រាប់កាំភ្លើងត្រង់ពោះ និងទទួលមរណភាពប៉ុន្មានម៉ោងក្រោយនៅមន្ទីរពេទ្យអង្គការសហប្រជាជាតិក្នុងទីក្រុង Goma ។ ចំណែក អង្គរក្សរបស់លោកក៏ស្លាប់ ក្នុងហេតុការណ៍នេះ ផងដែរ ។ ក្រសួងមហាផ្ទៃកុងហ្គោ ចោទក្រុមឧទ្ទាមហ៊ូទូចំពោះការវាយប្រហារនេះ។ ក្រុមឧទ្ទាមនេះមានមូលដ្ឋាននៅតាមព្រំដែនរវាងកុងហ្គោ និងអូហ្កង់ដា ក៏ដូចជារវ៉ាន់ដា។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ និងបានចូលរួមក្នុងអំពើប្រល័យពូជសាសន៍នៅរ៉វាន់ដាផងដែរ។ នៅខែឧសភាឆ្នាំ២០១៨ ក្រុមនេះបានចាប់ជំរិតភ្ញៀវទេសចរអង់គ្លេសចំនួន២រូប។ សូមបញ្ជាក់ថា លោក Attanasio កាន់តំណែងជាប្រមុខបេសកកម្មទូតអ៊ីតាលីប្រចាំប្រទេសនេះក្នុងឆ្នាំ២០១៧ [ ] The post ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំកុងហ្គោ បានអស់ជីវិតក្នុងការវាយប្រហារ… appeared first on Khmer Breaking News.


Latest News
Hashtags:   

ឯកអគ្គរដ្ឋទូតអ៊ីតាលី

 | 

ប្រចាំកុងហ្គោ

 | 

បានអស់ជីវិតក្នុងការវាយប្រហារ…

 | 

Sources