Wednesday 24 February 2021
Home      All news      Contact us      RSS      English
todaysharing - 1 days ago

អបអរសាទរ! លោកជំទាវ ស៊ន សៀវម៉ី សម្រេចចិត្តសែនព្រេនតិចតួចក្រោយខកដោយសារកូវីដ១៩!(មានរូបភាព)

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ កាលពីម្សិលមិញនេះ លោកជំទាវ សន សៀវមុី ដែលកាលពីមុនជាអតីតកីឡាការិនីតេក្វាន់ដូជម្រើសជាតិ បានសម្រេចចិត្តសែនព្រេនជាមួយគូដណ្ដឹងគឺលោក កែវ ដេវីត ដែលរៀបចំឡើងជាលក្ខណៈតិចតួចធម្មតា ក្រោយខកខានដោយសារកូវីដ១៩ក្នុងសហគមន៍ផងដែរ។ យ៉ាងណាមិញ ក្រោយពេលទទួលបានដំណឹងនេះភ្លាម មហាជននិងហ្វេនៗជាច្រើនរបស់លោកជំទាវ បាននាំគ្នាចូលរួមអបអរសាទរ នៅក្នុងថ្ងៃសែនព្រេននេះផងដែរ ថ្វីត្បិតតែកម្មវិធីមើលទៅតួចតាន តែមើលលោកជំទាវ និងគូដណ្ដឹងពិតជារីករាយពោលពេញដោយស្នាមញញឹមខ្លាំងណាស់។ គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោកជំទាវ សម្រេចចិត្តសែនព្រេនតិចតួចក៏ពិតមែន តែវេលាល្អក្រោយស្ងប់កូវីតលោកជំទាវ នឹងរៀបចំកម្មវិធីធំដុំ ស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរយើងជាក់ជាមិនខាននោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ អត្ថបទដោយ៖ស៊ីវលី The post អបអរសាទរ! លោកជំទាវ ស៊ន សៀវម៉ី សម្រេចចិត្តសែនព្រេនតិចតួចក្រោយខកដោយសារកូវីដ១៩!(មានរូបភាព) appeared first on TodaySharing News.


Latest News
Hashtags:   

អបអរសាទរ

 | 

លោកជំទាវ

 | 

សៀវម៉ី

 | 

សម្រេចចិត្តសែនព្រេនតិចតួចក្រោយខកដោយសារកូវីដ១៩

 | 

មានរូបភាព

 | 

Sources