Wednesday 24 February 2021
Home      All news      Contact us      RSS      English
kbn - 1 days ago

ក្រៅពីយកសួតជាអាហារ មេរោគកូរ៉ូណា កំពុងក្លាយជាឃាតកសម្លាប់ផ្លូវចិត្តពលរដ្ឋខ្មែរ

ភ្នំពេញ៖ មេរោគកូរ៉ូណា និងក្រោយមកបានប្តូរឈ្មោះដែលចិនជាអ្នកដាក់ឲ្យ កូវីដ១៩ ចេញមកពីពាក្យបរទេស Corona Virus Deseas 2019 ត្រូវបានគេអះអាងចាប់កំណើតនៅទីក្រុងវ៉ូហាន(Wuhan)នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោយមកមេរោគដ៍កំណាចដែលចម្លងពីមនុស្សទៅមនុស្សតាមផ្លូវដង្ហើម និងការមិនអនាម័យនោះបានរីករាលដាលកាន់តែខ្លាំងនៅពាសពេញពិភពលោក ហើយគិតត្រឹមម៉ោងជាង៧យប់ថ្ងៃទី២៣ កុម្ភៈ ២០២១នេះ បានឆក់យកជីវិតមនុស្សនៅលើផែនដីជាង២លាននាក់ហើយ និងឆ្លងជាង១១១លាននាក់ ។ ដោយឡែកនៅកម្ពុជា បើទោះបីជាមិនទាន់មានមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩នេះក្តី ប៉ុន្តែមេរោគដែលចូលទៅបំផ្លាញសួត ឬផ្លូវដង្ហើម បាននិងកំពុងតែសម្លាប់ផ្លូវចិត្តពលរដ្ឋខ្មែរជាច្រើន ជាពិសេសពលរដ្ឋក្រីក្រ ខណៈពលរដ្ឋខ្មែរជាង៨០ភាគរយ នៅទូទាំងប្រទេស ត្រូវបានអ្នកជំនាញអះអាងថា កំពុងកើតមានបញ្ហាជំងឺផ្លូវចិត្តស្រាប់រួចទៅហើយនោះ ។ ក្រុមអ្នកតាមដានសង្គមមួយចំនួនបានប្រមើរមើលឃើញថា បើសិនមេរោគកូវីដ១៩ ដែលខ្លះកំពុងបំប្លែងខ្លួនថ្មី និងកំពុងរីករាលដាលកាន់តែធំនៅកម្ពុជាគួរឲ្យបារម្ភបំផុត នៅតោងតៀមយារយីរយៈពេលវែង នោះច្បាស់ណាស់នឹងអាចមានពលរដ្ឋ្នខ្មែរដែលមានជីវភាពខ្សត់ខ្សោយស្លាប់ដោយសារផ្លូវចិត្ត ឬដោយសារអត់អាហារក៍ថាបាន ៕ The post ក្រៅពីយកសួតជាអាហារ មេរោគកូរ៉ូណា កំពុងក្លាយជាឃាតកសម្លាប់ផ្លូវចិត្តពលរដ្ឋខ្មែរ appeared first on Khmer Breaking News.


Latest News
Hashtags:   

ក្រៅពីយកសួតជាអាហារ

 | 

មេរោគកូរ៉ូណា

 | 

កំពុងក្លាយជាឃាតកសម្លាប់ផ្លូវចិត្តពលរដ្ឋខ្មែរ

 | 

Sources