Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

ក្រោយរកឃើញចិន២នាក់ឆ្លងកូវីដ! អាជ្ញាធរខេត្តព្រះសីហនុ ប្រាប់អ្នកបានប៉ះពាល់ជាមួយ សូមទៅធ្វើតេស្តរកកូវីដ១៩

រាជធានីភ្នំពេញ៖ រដ្ឋាបាលខេត្តព្រះសីហនុ បាន អំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ សូមអញ្ជើញទៅធ្វើតេស្តរកកូវីដ១៩។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ សូមជម្រាបថា ស្ត្រីជនជាតិចិន២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តព្រះសីហនុ ដោយបច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឲ្យនៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ The post ក្រោយរកឃើញចិន២នាក់ឆ្លងកូវីដ! អាជ្ញាធរខេត្តព្រះសីហនុ ប្រាប់អ្នកបានប៉ះពាល់ជាមួយ សូមទៅធ្វើតេស្តរកកូវីដ១៩ appeared first on Khmer Breaking News.


Latest News
Hashtags:   

ក្រោយរកឃើញចិន២នាក់ឆ្លងកូវីដ

 | 

អាជ្ញាធរខេត្តព្រះសីហនុ

 | 

ប្រាប់អ្នកបានប៉ះពាល់ជាមួយ

 | 

សូមទៅធ្វើតេស្តរកកូវីដ១៩

 | 

Sources