Sunday 18 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លងសរុបកើនឡើងដល់ទៅ១៣៧នាក់ហើយ

ភ្នំពេញ ៖ បើយោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបង្ហាញពីចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានចំនួនសរុបកើនឡើងដល់ទៅ ៦៦៣នាក់ទៅហើយ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មក ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩មានការកើនឡើងជាគំហុក ខណៈក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវតែគោរពតាមវិធានការ៣កុំ និង៣ការពារ ស្របពេលដែលមានអ្នកឆ្លងថ្មីនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះមានអ្នកឆ្លងដល់ទៅ៤០ករណី នៅពេលដែលចំនួនអ្នកឆ្លងសរុបនៅក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ នេះកើនឡើងដល់ទៅ ១៣៧នាក់ហើយ៕ The post ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លងសរុបកើនឡើងដល់ទៅ១៣៧នាក់ហើយ appeared first on Khmer Breaking News.


Latest News
Hashtags:   

ព្រឹត្តិការណ៍សហគមន៍

 | 

២០កុម្ភៈ

 | 

មានអ្នកឆ្លងសរុបកើនឡើងដល់ទៅ១៣៧នាក់ហើយ

 | 

Sources