Sunday 18 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

វីវរហើយ អ្នកកំពង់ស្ពឺ ! ឪពុកម្តាយយុវតីសិស្ស សាលា ម្នាក់ ប៉ះពាល់ដោយប្រយោយជាមួយអ្នកជំងឺកូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ ឪពុកម្តាយក្មេងស្រីសិស្សសាលាអនុវិទ្យាល័យ១ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប៉ះពាល់ដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ហើយពេលនេះ ក្រុមគ្រូពេទ្យនាំក្រុមគ្រួសាររបស់យុវតីរូបនេះ ឱ្យនៅដាច់ដោយឡែកពីគ្នាហើយ។ យោងតាមរបាយការណ៍របស់នាយកសាលាអនុវិទ្យាល័យឆាយឆុប ដែលផ្ញើមកការិយាល័យអប់រំ យុវជន និងកីឡា ក្រុងច្បារមនខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រុមគ្រួសារសិស្សស្រីម្នាក់រៀននៅអនុវិទ្យាល័យឆាយឆុប ឈ្មោះ ភឹម សុគា ឆ្នាំកំណើត២០០៥ រៀនថ្នាក់ទី៩B ក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលមានឪពុកម្តាយ ជាកសិករ មានលំនៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ។តែបច្ចុប្បន្នក្រុមគ្រូពេទ្យ បានដាក់ក្រុមគ្រួសារគាត់ឱ្យនៅដាច់ដោយឡែកពីគ្នាហើយ ចំណែកទីកន្លែងមិនដឹងច្បាស់៕ The post វីវរហើយ អ្នកកំពង់ស្ពឺ ! ឪពុកម្តាយយុវតីសិស្ស សាលា ម្នាក់ ប៉ះពាល់ដោយប្រយោយជាមួយអ្នកជំងឺកូវីដ-១៩ appeared first on Khmer Breaking News.


Latest News
Hashtags:   

វីវរហើយ

 | 

អ្នកកំពង់ស្ពឺ

 | 

ឪពុកម្តាយយុវតីសិស្ស

 | 

ម្នាក់

 | 

ប៉ះពាល់ដោយប្រយោយជាមួយអ្នកជំងឺកូវីដ

 | 

Sources