Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

ក្រោយផ្ទុះកូវីដ១៩ក្នុងសហគមន៍ជាលើកទី៣ ក្រសួងអប់រំយុវជន និងកីឡា សម្រេចផ្អាកបេសកកម្មក្នុងប្រទេសទាំងអស់ក្នុងរយៈពេល២សប្តាហ៍

ភ្នំពេញ ៖  ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចឱ្យផ្អាកបេសកកម្មនៅក្នុងប្រទេសទាំងអស់រយៈពេល ២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ បើយោងទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្តីពីវិធានការសម្រាប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀតក៏ដូចជាយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោមថា ៖ រាល់បេសកកម្មក្នុងប្រទេសត្រូវផ្អាករយៈពេល ០២សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយល់ព្រមពី ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវអនុវត្តន៍តាមបែបអនឡាញទាំងស្រុង។ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាព សុខភាពមន្ត្រីរបស់ខ្លួន ក្នុងករណីបុគ្គលិកអប់រំរូបណាមានការសង្ស័យ [ ] The post ក្រោយផ្ទុះកូវីដ១៩ក្នុងសហគមន៍ជាលើកទី៣ ក្រសួងអប់រំយុវជន និងកីឡា សម្រេចផ្អាកបេសកកម្មក្នុងប្រទេសទាំងអស់ក្នុងរយៈពេល២សប្តាហ៍ appeared first on Khmer Breaking News.


Latest News
Hashtags:   

ក្រោយផ្ទុះកូវីដ១៩ក្នុងសហគមន៍ជាលើកទី៣

 | 

ក្រសួងអប់រំយុវជន

 | 

និងកីឡា

 | 

សម្រេចផ្អាកបេសកកម្មក្នុងប្រទេសទាំងអស់ក្នុងរយៈពេល២សប្តាហ៍

 | 

Sources