Monday 19 April 2021
Home      All news      Contact us      RSS      English
todaysharing - 2 month ago

OPPO ប្រកាសអំពីភាពជាដៃគូសកលលើបច្ចេកវិទ្យាសាកលឿនដល់មនុស្សគ្រប់រូប គ្រប់ទីកន្លែង

កាលពីថ្ងៃទី 23 កុម្ភៈ 2021 ថ្មីៗនេះ ក្នុងក្រុងសៀងហៃ OPPO ដែលជាក្រុមហ៊ុនឧបករណ៍ឆ្លាតវៃ បានបោះជំហានទៅកាន់យុគសម័យថ្មីនៃបច្ចេកវិទ្យាសាកថ្មទូរសព្ទ ដោយចាប់ដំណើរការគម្រោងសាកថ្មរបស់ខ្លួនដែលមានឈ្មោះថា The Flash Initiative ។ ដោយផ្អែកលើជោគជ័យនៃបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែលត្រួសត្រាយនាំមុខរបស់ OPPO នោះយើងនឹងឃើញចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណបច្ចេកវិទ្យា OPPO ដើម្បីជួយក្នុងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន ទៅគ្រប់ផ្នែកនៃជីវិតរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនដែលជាដៃគូថ្មីទាំងនេះរួមមាន ក្រុមហ៊ុន FAW-Volkswagen ក្រុមហ៊ុន Anker និង ក្រុមហ៊ុនផលិតNXP Semiconductors ដែលជាអ្នកផលិតយានយន្ត ផលិតឧបករណ៍សាកថ្មចល័ត និងផលិតបន្ទះឈីប។ ផលិតផលរបស់ក្រុមហ៊ុនជាដៃគូទាំងនេះ បានផ្តល់ជូនអ្នកប្រើប្រាស់នូវបីចំណុចដែលបានកំណត់ ដែលភាគច្រើនឧបករណ៍ទាំងនោះ សាកបានក្នុងផ្ទះ តាមឡាន និងសាកបានតាមកន្លែងសាធារណៈ។ ដៃគូនីមួយៗ នឹងធ្វើការដោយផ្អែកលើការរចនាបច្ចេកទេសមានកម្មសិទ្ធិដែលបានបង្កើតដោយ OPPO ដែលបានដាក់ពាក្យសុំប៉ាតង់បច្ចេកវិទ្យាសាកថ្មចំនួនជាង 2,950 ប៉ាតង់នៅទូទាំងពិភពលោក និងមានប៉ាតង់ចំនួនជាង 1400 ដែលបានផ្តល់ជូនសិទ្ធិអាចប្រើប្រាស់បាន។ គម្រោងបច្ចេកវិទ្យា Flash Initiative បានកើតចេញពីការប្តេជ្ញាចិត្តរបស់ OPPO ដើម្បីធ្វើឱ្យការរស់នៅរបស់អតិថិជនមានភាពងាយស្រួលជាងមុន ក៏ព្រោះវាវាបានចាប់យក IP ដែលអាចសាកទូរសព្ទនៅផ្ទះ សាកក្នុង រថយន្ត និងទីសាធារណៈនិងបន្ទះឈីបនៅខាងក្នុងបំពាក់នូវបបច្ចេកវិទ្យាជាច្រើនផងដែរ។ លោក Adler Feng នាយកជាន់ខ្ពស់លក់នៃកម្មសិទ្ធិបញ្ញានៃក្រុមហ៊ុន OPPO បានមានប្រសាសន៍ឯ MWCS ថ្ងៃនេះថា ​“គំនិតផ្តួចផ្តើមអំពីបច្ចេកវិទ្យសាកថ្មលឿន Flash Initiative បានបង្ហាញអំពីជំនឿរបស់ OPPO លើបច្ចេកវិទ្យាផ្តោតលើតម្រូវការមនុស្ស ដែលធ្វើឱ្យមានភាពខុសគ្នានៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ទាំងនេះក៏ព្រោះតែបច្ចេកវិទ្យានៃដៃគូថ្មីៗដែលមានអាជ្ញាប័ណ្ណកម្មសិទ្ធិ ដែលប្រើបានដល់មនុស្សច្រើនជាងមុន។ នេះគឺជាជំហានដ៏សំខាន់មួយ ឱ្យអ្នកប្រើប្រាស់មានសេរីភាពជាងមុន ក្នុងការប្រើឧបករណ៍វៃឆ្លាតរបស់ពួកគេ តាមអ្វីដែលចង់ធ្វើ មិនថាពួកគេត្រូវធ្វើអ្វី ឬនៅកន្លែងណា​​​ ក៏ដោយ។ លោក Cynthia Tan នាយកផ្នែកយីយ៉ោនៃក្រុមហ៊ុន Anker [ ] The post OPPO ប្រកាសអំពីភាពជាដៃគូសកលលើបច្ចេកវិទ្យាសាកលឿនដល់មនុស្សគ្រប់រូប គ្រប់ទីកន្លែង appeared first on TodaySharing News.


Latest News
Hashtags:   

ប្រកាសអំពីភាពជាដៃគូសកលលើបច្ចេកវិទ្យាសាកលឿនដល់មនុស្សគ្រប់រូប គ្រប់ទីកន្លែង

 | 

Sources