Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

ក្នុងចំណោមអ្នកជំងឺកូវីដ៤០នាក់ មាន១៥នាក់ នៅពុំទាន់ទៅព្យាបាល ខណៈក្រសួងកំពុងស្វែងរកមុខ

រាជធានីភ្នំពេញ៖ ​​​​​នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩​ រហូតដល់៤០នាក់ ដោយក្នុងនោះមាន ២នាក់ជាករណីនាំចូល និង៣៨នាក់ ផ្សេងទៀតជាករណីពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភៈ។ ជាមួយគ្នានេះដែរ យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង៣៨នាក់ មាន១៥នាក់ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាវេលាម៉ោង ៣ទាបភ្លឺទៅហើយ។ ដូច្នេះក្រុមការងារកំពុងតែធ្វើការចាត់ចែងទំនាក់ទំនងរកអ្នកជំងឺទាំងនោះ ដើម្បីឲ្យសម្រាកព្យាបាលនៅពីរកន្លែងផ្សេងគ្នា ដោយ ៧នាក់យកទៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រីឯ ៨នាក់ទៀតគ្រោងយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្ដកណ្ដាល។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ ខាងក្រោមនេះជាអ្នកជំងឺទាំង ១៥នាក់៖ The post ក្នុងចំណោមអ្នកជំងឺកូវីដ៤០នាក់ មាន១៥នាក់ នៅពុំទាន់ទៅព្យាបាល ខណៈក្រសួងកំពុងស្វែងរកមុខ appeared first on Khmer Breaking News.


Latest News
Hashtags:   

ក្នុងចំណោមអ្នកជំងឺកូវីដ៤០នាក់

 | 

មាន១៥នាក់

 | 

នៅពុំទាន់ទៅព្យាបាល

 | 

ខណៈក្រសួងកំពុងស្វែងរកមុខ

 | 

Sources