Sunday 18 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

សម្តេចតេជោ ហ៊ុន សែន “ពុកសូមលើកដៃសំពះអង្វរចំពោះកូនៗគ្រប់រូប…..”

ភ្នំពេញ ៖ ព្រឹត្តិការណ៍សហគមន៍លើកទី៣ ២០កុម្ភៈ បានកំពុងតែធ្វើឲ្យប្រទេសកម្ពុជាចាប់ផ្តើមបើកទំព័រប្រវត្តិសាស្រ្តថ្មីនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបង្កការប្រឈមជាខ្លាំងចំពោះកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកំពុងតែព្យាយាមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានបម្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះមេរោគរាតត្បាតមួយនេះ។ ក្នុងនោះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានមានប្រសាសន៍បែបនេះជូនទៅដល់បងប្អូនប្រជាពលរដ្ឋថា ពុកសូមលើកដៃសំពះអង្វរចំពោះកូនៗគ្រប់រូប ការរឹតត្បិត ការហាមឃាត់ទាំងអស់នេះដើម្បីតែសេចក្តីសុខចំពោះកូនៗ តែប៉ុណ្ណោះ មិនមែនសេចក្តីសុខរបស់ពុកឡើយ។ ពុកម្នាក់នេះ មានកូនរាប់លាននាក់ ពុកសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗ ការហាមឃាត់ ការរិតត្បិតទាំងអស់នេះ គឺពុកធ្វើដើម្បីយើងគ្រប់គ្នាតែប៉ុណ្ណោះ ព្រោះប្រសិនមានបញ្ហាណាមួយកើតឡើង មនុស្សទី១ដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ គឺមិនមែនពុកទេ ច្បាស់ណាស់គឺអ្នកទាំងអស់គ្នានេះហើយ ៕ The post សម្តេចតេជោ ហ៊ុន សែន ពុកសូមលើកដៃសំពះអង្វរចំពោះកូនៗគ្រប់រូប .. appeared first on Khmer Breaking News.


Latest News
Hashtags:   

សម្តេចតេជោ

 | 

“ពុកសូមលើកដៃសំពះអង្វរចំពោះកូនៗគ្រប់រូប…

 | 

Sources