Sunday 18 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

សែនក្ដុកក្ដួលខ្លាំងណាស់! វីជេអាឡាស្កូ ជួបទុក្ខធំ

រាជធានីភ្នំពេញ៖ ក្រោយពេលអ្នកមានគុណបានទទួលមរណភាពភ្លាម តារាសម្ដែង វីជេអាឡាស្កូ បានបង្ហោះសារដ៏ក្រៀមក្រំមួយរៀបរាប់ គួរឲ្យនឹកអាណិតជាទីបំផុត ប៉ុន្ដែទោះជាយ៉ាងណា ការជួប និងព្រាត់ប្រាសគ្នាបែបនេះ មិនមានអ្នកណាម្នាក់អាចគេចផុតឡើយ ព្រោះវាជាច្បាប់ធម្មជាតិ សម្រាប់មនុស្សសត្វគ្រប់រូប តែងតែកើត និងស្លាប់ទៅវិញជាធម្មតា។ ​វីជេ អាឡាស្កូ បានបង្ហោះសារដ៏ក្រៀមក្រំគួរឲ្យអាណិតអំពីមរណភាពរបស់ម្តាយជាទីគោរពស្រលាញ់របស់លោក ដែលបានទទួលមរណភាព កាលពីរាត្រី ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១​ក្នុងវ័យ៦៨ឆ្នាំ ដោយសាររោគាពាធ។ ដំណឹងនេះបានបង្កើតឲ្យអ្នកជិតស្និទ្ធនឹងតារាសម្តែង និងជាពិធីកររូបនេះ មានការភ្ញាក់ផ្អើល ហើយ​បាននាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ។ វីជេ អាឡាស្កូ បានរៀបរាប់ នៅក្នុងសារប្រកបដោយការ និងសោកសង្រេងថា «យើងបែកគ្នារហូតហើយ ណាម៉ែណា! កូនលែង​មានអ្នកម្ដាយហៅ លែងមានអ្នកធ្វើម្ហូបឆ្ងាញ់ៗឲ្យ លែងមានអ្វីគ្រង់យ៉ាង រវាងកូនៗ និងអ្នកម្តាយ។ កូនសែនអាល័យខ្លាំងណាស់ណាអ្នកម៉ែ​»។ វីជេ អាឡាស្កូ បានរៀបរាប់បន្ដថា «​រាល់អនុស្សាវរីយ៍ ជាង៣០ឆ្នាំកន្លងមកនេះ ត្រូវបានបញ្ចប់នៅថ្ងៃនេះ។ អ្នកម្តាយរបស់ខ្ញុំញញឹមស្រស់ណាស់ ម្តាយរបស់ខ្ញុំរឹងមាំខ្លាំងណាស់ ចិញ្ចឹមកូន៤នាក់ ដោយគ្មានលក្ខខណ្ឌ។ អ្នកម្ដាយលះបង់ច្រើនពេកណាស់ហើយ ម្តេចក៏អ្នកម្ដាយមិននៅចាំកូនៗ តបស្នងសងគុណសិន​។ សារខាងលើរបស់វីជេ អាឡាស្កូ ​បានធ្វើឲ្យអ្នករួមអាជីព [ ] The post សែនក្ដុកក្ដួលខ្លាំងណាស់! វីជេអាឡាស្កូ ជួបទុក្ខធំ appeared first on Khmer Breaking News.


Latest News
Hashtags:   

សែនក្ដុកក្ដួលខ្លាំងណាស់

 | 

វីជេអាឡាស្កូ

 | 

ជួបទុក្ខធំ

 | 

Sources