Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

បារមីអ្នកតាចិន ចាញ់បារមីកូវីដ-១៩ ! សុខចិត្តដេកផ្ទះ មិនហ៊ានដើរបញ្ចេញឫទ្ធី

រាជធានីភ្នំពេញ៖ ជារៀងរាល់ឆ្នាំ បងប្អូនខ្មែរជាប់សែស្រឡាយចិន នៅរាជធានីភ្នំពេញ តែធ្វើពិធីហែអ្នកតា ដោយបារមីអ្នកតាចូលសណ្ឋិតរូបស្នង ហើយតាមផ្លូវបញ្ចេញឫទ្ធីអំណាចសូត្រផ្លុំៗតាមផ្ទះកូនចៅឲ្យសុខសប្បាយ រកស៊ីមានបាន តែអកុសល ឆ្នាំនេះ បារមីអ្នកទាំងនោះ មិនអាចចូលរូបស្នង ដើរហែក្បួនឡើយ ព្រោះចាញ់បារមីកូវីដ-១៩។ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការវិហារអ្នកតា សាមអួង ក្នុងខណ្ឌច្បារអំពៅ បានបញ្ជក់ថា តាមគម្រោង ពិធីហែអ្នកតា ចាប់ផ្ដើមធ្វើ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុននេះ តែពិធីហែអ្នកឆ្នាំនេះ ត្រូងផ្អាក១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ចំពោះបងប្អូនសែស្រឡាយចិន មកសែនបានជាធម្មតា ប៉ុន្តែត្រូវគោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវរក្សា គម្លាត ពាក់ម៉ាស់ បាញ់អាល់កុល លាងសម្អាតដៃនឹងសាប៊ូ ៕ The post បារមីអ្នកតាចិន ចាញ់បារមីកូវីដ-១៩ ! សុខចិត្តដេកផ្ទះ មិនហ៊ានដើរបញ្ចេញឫទ្ធី appeared first on Khmer Breaking News.


Latest News
Hashtags:   

បារមីអ្នកតាចិន

 | 

ចាញ់បារមីកូវីដ

 | 

សុខចិត្តដេកផ្ទះ

 | 

មិនហ៊ានដើរបញ្ចេញឫទ្ធី

 | 

Sources