Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

កត្តាសំខាន់ៗអ្វីខ្លះ ដែលធ្វើឱ្យតម្លៃដីនៅកម្ពុជានៅតែបន្ដកើនឡើង?

យើងឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាងឆេងនៃទីផ្សារដីនៅកម្ពុជាហាក់ដូចជាមានការកើនឡើងជាលំដាប់។ ហើយក៏មានបងប្អូនមួយចំនួនប្រាកដជាមានការងើយឆ្ងល់ចំពោះបញ្ហានេះ។ កត្តាដែលធ្វើឱ្យតម្លៃដីនៅកម្ពុជាមានការឡើងថ្លៃក៏ព្រោះតែ៖ ១. ការវិនិយោគផ្ទាល់ពីបរទេស លំហូរអ្នកវិនិយោគទុកពីបរទេស យ៉ាងច្រើនមកធ្វើការបណ្ដាក់ទុន និងវិនិយោគនៅកម្ពុជា ដែលភាគច្រើនគេវិនិយោគលើវិស័យចម្បងៗដូចជា៖ គម្រោងខុនដូ សណ្ឋានគារ ផ្ទះសំណាក់ អាគារពាណិជ្ជកម្ម ផ្សារទំនើប រោងចក្រ និងកាស៊ីណូជាដើម។ ២. កំណើនតម្រូវការ និងហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង គេបានកត់សម្គាល់ឃើញថា តម្លៃដីធ្លីពីមួយឆ្នាំទៅមួយឆ្នាំនៅតែបន្ដកើនឡើងឥតឈប់ឈរ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥតឈប់ឈរ និងប្រភពធនធានធម្មជាតិសម្បូរបែប ឱកាសវិនិយោគមានច្រើន សកម្មភាពនៃការសាងសង់គម្រោងនានាកំពុងកើតឡើងព្រោងព្រាត។ ៣. ស្ងេរភាពនយោបាយ ស្ថានភាពនយោបាយល្អ មិនបង្កភាពភ័យខ្លាចដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក ហើយម៉្យាងវិញទៀត តម្លៃដីនៅប្រទេសកម្ពុជាហាក់មានកម្រិតទាបនៅឡើយ ប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់អាស៊ានដូចជា ចិន ថៃ កូរ៉េ តៃវ៉ាន់ ហ្វីលីពីន ហុងកុង វៀតណាម ម៉ាឡេស៊ី ជាដើម៕ The post កត្តាសំខាន់ៗអ្វីខ្លះ ដែលធ្វើឱ្យតម្លៃដីនៅកម្ពុជានៅតែបន្ដកើនឡើង? appeared first on Khmer Breaking News.


Latest News
Hashtags:   

កត្តាសំខាន់ៗអ្វីខ្លះ

 | 

ដែលធ្វើឱ្យតម្លៃដីនៅកម្ពុជានៅតែបន្ដកើនឡើង

 | 

Sources