Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

អត់បានជិះឡូរីជើងភ្នំបាណន់ មើលប្រចៀវនៅភ្នំសំពៅដូចអត់បានមកលេងបាត់ដំបងចឹង

ឡូរី នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​អាជ្ញាធរ​ទេសចរណ៍​ខេត្តបាត់ដំបង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ សហគមន៍​ឡូរី​នៅ​ខេត្តបាត់ដំបង​បាន​ត្រៀម​ឡូរី​ចំនួន 10គ្រឿង​បន្ថែម​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ៕ ភ្ញៀវទេសចរ​ជាតិ​ដែល​បាន​ទៅលេង​ភ្នំ​បាណន់ បាន​និយាយថា មូល​ហេតុដែល​ឆ្នាំនេះ​ពួកគាត់​ទៅលេង​រមណីយ​ដ្ឋា​ន​ភ្នំ​បាណន់​ព្រោះ​ពួកគាត់​ចាប់អារម្មណ៍​លើ​ការ​ជិះ​ឡូរី​កម្សាន្ត​មើល​ទេសភាព​ជើងភ្នំ ហើយ​ទីនោះ​មាន​កន្លែង​កម្សាន្ត​ច្រើន ដូចជា​ប្រាសាទភ្នំបាណន់ ចម្ការ​ទំពាំងបាយជូ និង​កន្លែង​ទេសចរណ៍​ក្នុង​តំបន់​មួយចំនួនទៀត៕ ចំពោះ​ការ​ជិះ​ឡូរី​វិញ ក្នុង​ម្នាក់​ត្រូវ​ចំណាយ​តែមួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​អាច​ជិះ​បាន​ដល់​ទៅ​ចម្ងាយ 8 គីឡូម៉ែត្រ​លើផ្លូវ​រថភ្លើង​យ៉ាង​ស្រស់ស្អាត រលូន និង​គ្មាន​បញ្ហា​ស្ទះចរាចរណ៍​ឡើយ៕ សូមបញ្ជាក់ថា មុនពេល​បង្កើត​ឡូរី រត់តាម​ជើងភ្នំ​បាណន់​នេះ ការពិត​ឡូរី​មាន​តាំងពី​យូរ​មកហើយ គ្រាន់តែ​ការធ្វើ​នៅពេលនោះ​ប្រជាពលរដ្ឋ​រត់​ឡូរី​ដើម្បី​តែ​ដឹក​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ ទៅ​ទី​រួម​ខេត្ត​តែប៉ុណ្ណោះ ហើយ​ពេលខ្លះ​ក៏មាន​ការ​ដង្ហែ​កឋិន​តាម​ឡូរី​ម្តងម្កាល​ដែរ៕ នៅ​រដូវ​បុណ្យទានម្តងៗ ភ្ញៀវ​ទេសចរណ៍ ចាប់អារម្មណ៍​មក​ជិះ​ឡូរី​ច្រើន ទើប​មានការ​ចងក្រង​គ្នា​ក្លាយជា​សហគមន៍​ទេសចរណ៍ និង​មាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​អ្នក​ជ្រោមជ្រែង តែ​ក្រោយមក​ដោយសារតែ​រដ្ឋាភិបាល​ស្តារ​ផ្លូវដែក​ឡើងវិញ ទើប​ធ្វើឱ្យ​សហគមន៍​ឡូរី​ខាងលើ​មិនអាច​ដំណើរការបាន​ក៏​សម្រេចចិត្ត​បង្កើត​ថ្មី​នៅ​ស្រុក​បាណន់​តែម្តង៕តម្លៃត្រឹមតែ១ម៉ឺនរៀលសម្រាប់ភ្ញៀវជាតិ ២ម៉ឺនរៀលសម្រាប់ភ្ញៀវអន្ដរជាតិ អ្វីដែលពិសេសជាងនេះទៅទៀតមានផ្ដល់ប័ណ្ឌធានាអាយុជីវិតពេលដែលទិញសំបុត្រ៕ មើលសត្វប្រចៀវភ្នំសំពៅ គោលដៅបន្ត បន្ទាប់ពីទស្សនាឡើងភ្នំសំពៅរួចភ្ញៀវទេសចរអាចអង្គុយទស្សនាសត្វប្រចៀវហើរចេញពីរូងនាពេលល្ងាច។ ភ្ញៀវទេសចរអាចអង្គុយលំហែរអារម្មរណ៍ និយាយគ្នាលេងបន្ដើរមើលសត្វប្រចៀវបន្ដើរ៕ The post អត់បានជិះឡូរីជើងភ្នំបាណន់ មើលប្រចៀវនៅភ្នំសំពៅដូចអត់បានមកលេងបាត់ដំបងចឹង appeared first on Khmer Breaking News.


Latest News
Hashtags:   

អត់បានជិះឡូរីជើងភ្នំបាណន់

 | 

មើលប្រចៀវនៅភ្នំសំពៅដូចអត់បានមកលេងបាត់ដំបងចឹង

 | 

Sources