Sunday 18 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

កាន់តែធ្ងន់ធ្ងរហើយ! មេរដ្ឋប្រហារយោធាភូមា ព្រមានបិទសារព័ត៌មានទាំងអស់

បរទេស៖ មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុងទាំងអស់ ប្រសិនបើអ្នកកាសែតទាំងនោះ នៅតែបន្ដហៅរដ្ឋាភិបាលមីយ៉ាន់ម៉ាថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា ​បានផ្ញើសេចក្តីបង្គាប់ម្តងរួចមកហើយ ដោយទាមទារឲ្យ​ស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់ពាក្យ «រដ្ឋាភិបាលយោធា ឬ របបយោធា» លើក្រុមប្រឹក្សារដ្ឋថ្មី ដែលត្រូវបានតែងតាំងដោយយោធា បន្ទាប់ពីដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិលនោះឡើយ។ ប៉ុន្តែទោះជាមានការហាមប្រាមបែបនេះក្ដី ក៏ប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្ដប្រើពាក្យនេះដដែល។ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ បានព្រមានថា លោកនឹងបញ្ជាឲ្យបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើពួកគេនៅតែហៅរដ្ឋាភិបាលរបស់លោក ជារដ្ឋាភិបាលយោធា ឬរបបសឹក។ ការព្រមានបែបនេះ ធ្វើឲ្យ​អ្នកសារព័ត៌មានមីយ៉ាន់ម៉ា (ភូមា) ចាត់ទុកថា នេះជាសកម្មភាពប៉ុនប៉ងបំបិទការរាយការណ៍ពិត នៅក្នុងប្រទេស​នេះ។​ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ារូប បានលើកឡើងថា វិធានការមួយចំនួន ត្រូវដាក់ចេញលើស្ថាប័នសារព័ត៌មាន ដោយផ្អែកតាមក្រមសីលធម៌សារព័ត៌មាន និង​ការតាមដានពីក្រុមប្រឹក្សាសារព័ត៌មានរបស់មីយ៉ាន់ម៉ា។ មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា បានបបញ្ជាក់ថា លោកនឹងមាន​ចំណាត់ការ និង​អនុវត្តលើអ្នកបំពាន ដែលបន្តហៅរដ្ឋាភិបាលថ្មី ជារដ្ឋាភិបាលយោធា។ រដ្ឋាភិបាលថ្មីរបស់ភូមានឹងដក​ដកហូតអាជ្ញាប័ណ្ណ [ ] The post កាន់តែធ្ងន់ធ្ងរហើយ! មេរដ្ឋប្រហារយោធាភូមា ព្រមានបិទសារព័ត៌មានទាំងអស់ appeared first on Khmer Breaking News.


Latest News
Hashtags:   

កាន់តែធ្ងន់ធ្ងរហើយ

 | 

មេរដ្ឋប្រហារយោធាភូមា

 | 

ព្រមានបិទសារព័ត៌មានទាំងអស់

 | 

Sources