Sunday 18 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

ទីបំផុត ! ពូហុន ច្រៀងប្រមាថស្រី្តខ្មែរនូវពាក្យអសុរោះដល់កេរ្តិ៍ភេទ សមត្ថកិច្ចនាំមកវាស់កម្ពស់ហើយ(មានវីដេអូ)

រាជធានីភ្នំពេញ ៖ កាលប៉ុន្មានថ្ងៃមុន ឈ្មោះពូហុន បានតែង និងច្រៀងនូវបទចម្រៀងជេរប្រមាថ មើលងាយលើស្រ្តីខ្មែរយ៉ាងធ្ងន់ធ្ងរ ដោយប្រើពាក្យដល់កេរ្តិ៍ភេទស្រីចំៗតែម្តង គ្មានសំចៃមាត់ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង និងស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការការផ្លូវច្បាប់ណាមួយ ដាក់ទោសបុរសឡប់សតិ គ្មានសីលធម៌ខាងលើឲ្យបានធ្ងន់ធ្ងរបំផុត ព្រោះវាបង្ហាញពីការធ្លាក់ចុះសីលធម៌របស់កូនខ្មែរ ដែលមានថ្លើមធំហ៊ានប្រមាថមើលងាយដល់ស្រ្តីខ្មែរ និងទុកជាការព្រមានដល់អ្នកដទៃទៀត កុំឲ្យយកគំរូតាម។ ក្រោយពីការច្រៀងអសីលធម៌ និងបង្ហោះតាមបណ្តាញសង្គម ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង ក្រុមកាងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវគណនី tik tok ឈ្មោះពូហុន ដែលបានច្រៀងចម្រៀងreb remix បទ ឆ្នាំថ្មី ២០២១ KD ឡើងថ្លៃ ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរសីលធម៌សង្គមរបស់ខ្មែរយើង ពិសេសធ្វើឱ្យមហាជនអ្នកនិយមបណ្ដាញសង្គមធ្វើការរិះគន់យ៉ាងខ្លាំង សំណូមពរស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលជាម្ចាស់គណនីតិកតុក ឈ្មោះពូហុន នេះទៅតាមច្បាប់។ នៅថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវនិងអញ្ជើញបុគ្គលឈ្មោះ ហួន ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់តុ នៅហាងBBQ សាច់អាំងមួយកន្លែងក្នុងក្រុងច្បារមន យកមកធ្វើការសាកសួរស្វែងរកប្រភពពិត។ បុគ្គលខាងលើបានទទួលស្គាល់សារភាពថាខ្លួន គឺជាម្ចាស់គណនី តិកតុក [ ] The post ទីបំផុត ! ពូហុន ច្រៀងប្រមាថស្រី្តខ្មែរនូវពាក្យអសុរោះដល់កេរ្តិ៍ភេទ សមត្ថកិច្ចនាំមកវាស់កម្ពស់ហើយ(មានវីដេអូ) appeared first on Khmer Breaking News.


Latest News
Hashtags:   

ទីបំផុត

 | 

ពូហុន

 | 

ច្រៀងប្រមាថស្រី្តខ្មែរនូវពាក្យអសុរោះដល់កេរ្តិ៍ភេទ

 | 

សមត្ថកិច្ចនាំមកវាស់កម្ពស់ហើយ

 | 

មានវីដេអូ

 | 

Sources