Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

អាយុថ្លៃណាស់! សុនខជាង៦០ក្បាល សំណាងល្អរួចផុតជីវិត

ខេត្តសៀមរាប៖ រថយន្ដមួយគ្រឿងបានដឹកសុនខ (ឆ្កែ) ចំនួន៦១ក្បាល បម្រុងយកទៅសម្លាប់ ដើម្បីពន្លះយកសាច់លក់ នៅតាមតំបន់ផ្សេងៗ តែត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ​ស្ទាក់​ចាប់បាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។ មន្រ្ដីមន្ទីរកសិកម្មខេត្តសៀមរាប​បានឲ្យដឹងថា ក្រោយពេលបង្ក្រាបនោះមក ឃើញថា ឆ្កែទាំង ៦១ក្បាលទាំងនេះ មានកម្លាំងចុះខ្សោយ និងខ្សោះជាតិទឹកយ៉ាងខ្លាំង។ បើតាមការពិនិត្យមើល សត្វទាំងនេះ​ទំនងជាគ្មានអ្វីស៊ី និងអត់ទឹកផឹកអស់ជាច្រើនថ្ងៃហើយ។ ក្រោយពេលបង្ក្រាប អង្គការ FOUR PAWS និងដៃគូរបស់ខ្លួន ​កំពុងផ្ដល់នូវការថែទាំងព្យាបាលបន្ទាន់ ទាំងអាហារ និងស្វែងរកកន្លែងសមរម្យណាមួយ សម្រាប់ឆ្កែទាំងនេះរស់នៅមានសុវត្ថិភាព និងធ្វើឲ្យពួកវាឆាប់ជាសះស្បើយឡើងវិញ។ ​ការជួញដូរសាច់ឆ្កែ មានការពាក់ព័ន្ធនឹងអំពើឃោរឃៅ ដែលនឹកស្មានមិនដល់ ហើយវាថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្សទៀតផង៕ The post អាយុថ្លៃណាស់! សុនខជាង៦០ក្បាល សំណាងល្អរួចផុតជីវិត appeared first on Khmer Breaking News.


Latest News
Hashtags:   

អាយុថ្លៃណាស់

 | 

សុនខជាង៦០ក្បាល

 | 

សំណាងល្អរួចផុតជីវិត

 | 

Sources