Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

វៀតណាមចាប់យកវ៉ាក់សាំងអង់គ្លេស ថៃទទួលវ៉ាក់សាំងចិន

បរទេស៖ បណ្ដាប្រទេសជាសមាជិករបស់អាស៊ាន កំពុងតែស្វះស្វែង រកទិញវ៉ាក់សាំងបង្ការកូវីដពីបណ្ដាប្រទេសផលិតវ៉ាក់សាំង ហើយកាលពីវេលាម៉ោង១០​ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាម ដែលជាប្រទេសកុម្មុយនីស្ដ នៅក្នុងតំបន់ បានហក់ទៅចាប់យកវ៉ាក់សាំងរបស់ប្រទេសលោកសេរី ផ្ទុយពីប្រទេសថៃ បែរជាបញ្ជាទិញវ៉ាក់សាំងពីចិនជាប្រទេសកុម្មុយនីស្ដទៅវិញ។ បើតាមបណ្ដាញផ្សព្វផ្សាយរបស់បរទេស បានឲ្យដឹងថា កាលពីវេលាខាងលើនេះ ​​ក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស បានបញ្ជូនវ៉ាក់សាំងបង្ការកូវីដ ជាជំហានដំបូង ចំនួន១១៧ពាន់ដូស បានមកដល់អាកាសយានដ្ឋានតឹងស៊ឺងញឹក ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ បើតាមគម្រោង ​ក្រុមហ៊ុន AstraZeneca នឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដរបស់ខ្លួន មកឲ្យ​វៀតណាម ចំនួន៣០លានដូស តាមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលវៀតណាម  និងក្រុមហ៊ុនមួយនេះ កាលពីដើមឆ្នាំ២០២១។ ប៉ុន្ដែ​វ៉ាក់សាំងនេះនឹងបញ្ជូនមកជាច្រើនលើក តាមដំណាក់កាល។ បើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានផ្សាយថា យន្តហោះរបស់អាកាសចរណ៍ Thai Airways​បាន​វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac របស់ចិន ចំនួន២សែនដូស​​ ចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិន ហើយនិងចុះចត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ស្ថិតនៅភាគខាងកើត ទីក្រុងបាងកក នៅវេលាម៉ោង១០ និង៥នាទីព្រឹក [ ] The post វៀតណាមចាប់យកវ៉ាក់សាំងអង់គ្លេស ថៃទទួលវ៉ាក់សាំងចិន appeared first on Khmer Breaking News.


Latest News
Hashtags:   

វៀតណាមចាប់យកវ៉ាក់សាំងអង់គ្លេស

 | 

ថៃទទួលវ៉ាក់សាំងចិន

 | 

Sources