Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

ដោះស្រាយបន្ទាន់! សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅអាជ្ញាធរ នៅតាមខេត្តជាប់ប្រទេសជិតខាង

រាជធានីភ្នំពេញ៖ សម្ដេច​នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្ញើសារទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅតាមបណ្ដាខេត្ត មានព្រំដែនជាប់ជាមួយនឹងប្រទេសជិតខាង ឲ្យបង្កើនការគ្រប់គ្រង់នូវការចេញចូលរបស់ប្រជាពលរដ្ឋ​ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ​សូមអភិបាលខេត្ត នៅតាមព្រំដែន ទាំងព្រំដែនជាមួយថៃ ​ព្រំដែនជាមួយវៀតណាម និងព្រំដែនជាមួយឡាវ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ​យើងបាន​ពង្រឹងចត្តាឡីស័ក ពង្រឹងការគ្រប់គ្រងចេញចូលរបស់ប្រជាជន ហើយយកគោលដៅច្បាស់លាស់ សម្រាប់ពង្រឹងចត្តាឡីស័ក នៅតាមតំបន់ព្រំដែន ដើម្បីចៀសវាងការហូរចូល នៃជំងឺមកពីក្រៅប្រទេស ចូលមកក្នុងប្រទេស ។ ប៉ុន្តែចំពោះការដឹកទំនិញរកស៊ី គឺជាមួយគ្នា នៅតែបន្តធ្វើធម្មតា។ សម្ដេចតេជោ បានបញ្ជាក់ថា​ សូមស្ដាប់ខ្ញុំ បើបានច្បាស់លើរឿងនេះ។ ខ្ញុំទើបទទួលដំណឹងថា​អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មានដាក់បទបញ្ជា ទៅតាមខត្តដែលនៅជាប់តាមព្រំដែន កម្ពុជា- ថៃ ជាពិសេសតំបន់ព្រំដែនខេត្តប៉ៃលិនថា មិនឲ្យបងប្អូនខ្មែរយើងដឹកជញ្ជូនកសិផល ដឹកទៅព្រំដែនថៃ ដូចមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក នៅក្នុងករណីនេះដែរ បែរជារថយន្តថៃ ដឹកមកចូលក្នុងទឹកដីរបស់យើងវិញបាន [ ] The post ដោះស្រាយបន្ទាន់! សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅអាជ្ញាធរ នៅតាមខេត្តជាប់ប្រទេសជិតខាង appeared first on Khmer Breaking News.


Latest News
Hashtags:   

ដោះស្រាយបន្ទាន់

 | 

សម្ដេចតេជោ

 | 

បញ្ជាទៅអាជ្ញាធរ

 | 

នៅតាមខេត្តជាប់ប្រទេសជិតខាង

 | 

Sources