Monday 19 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

ស្គាល់មុខច្បាស់មេបំពុលសង្គម! ឃាត់ខ្លួនបុរសចិនម្នាក់ចោទកម្ពុជា លក់វ៉ាក់សាំងកូវីដ

ខេត្តសៀមរាប៖ បុរសជនជាតិចិនម្នាក់ មានតួនាទីជានាយកសារព័ត៌មាន Angkor Today បានបំផ្លើសព័ត៌មាន ដោយចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា ថា បានលក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ប៉ុន្ដែរហូតមកដល់វេលាល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជននោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងខេត្តសៀមរាប។ មន្រ្ដីនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនបំពុលសង្គម ប្រឌិតព័ត៌មានក្លែងក្លាយ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ SHEN KAIDONG ជនជាតិចិន មានតួនាទីជានាយកសារព័ត៌មាន Angkor Today ។ សារព័ត៌មាននេះ បានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាបានលក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងតម្លៃ១២០ដុល្លារអាមេរិក»។ មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា ក្រោយពេលមានការចុះផ្សាយនូវព័ត៌មានបែបនេះ សមត្ថកិច្ចជំនាញក៏បានស្រាវជ្រា រហូតឈានដល់ការឃាត់ខ្លួនបុរស ឈ្មោះ SHEN KAIDONG ជនជាតិចិន នាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការ នៅខេត្តសៀមរាប។ សូមជម្រាបថា មុនពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ អ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន [ ] The post ស្គាល់មុខច្បាស់មេបំពុលសង្គម! ឃាត់ខ្លួនបុរសចិនម្នាក់ចោទកម្ពុជា លក់វ៉ាក់សាំងកូវីដ appeared first on Khmer Breaking News.


Latest News
Hashtags:   

ស្គាល់មុខច្បាស់មេបំពុលសង្គម

 | 

ឃាត់ខ្លួនបុរសចិនម្នាក់ចោទកម្ពុជា

 | 

លក់វ៉ាក់សាំងកូវីដ

 | 

Sources