Sunday 18 April 2021
Home      All news      Contact us      RSS      English
kbn - 2 month ago

រាលដាលតាមខេត្តកាន់តែខ្លាំងហើយ! ខេត្តតាកែវ ប្រកាសរកឃើញមនុស្សជាង១០នាក់ ពាក់ព័ន្ធព្រឹត្តិការ​ណ៍សហគមន៍ ២០ កុម្ភៈ

ខេត្តតាកែវ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរ​ខេត្តតាកែវ បានប្រកាសរកឃើញមនុស្សជាង១០នាក់ មានជាប់ពាក់​ព័ន្ធផ្ទាល់ និងប្រយោលទៅ​នឹង​ព្រឹ​ត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ អភិបាលស្រុកបាទីលោក ភួន ឈីម បានប្រាប់ឲ្យដឹងថា អាជ្ញាធរស្រុក បាន​បញ្ជូន​មនុស្សចំនួន ៣ នាក់ដែល​ប៉ះពាល់ផ្ទាល់ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ Seven Day In ក្នុងក្រុងដូនកែវ ហើយមាន​មនុ​ស្ស​១១ នាក់ផ្សេងទៀតដែលប៉ះ​ពាល់​ប្រយោលធ្វើ​ចត្តាឡី​ស័កនៅផ្ទះ។ លោកប្រាប់ថា អ្នកដែល​ធ្វើចត្តាឡីស័កនៅផ្ទះ ដោយសារតែអ្នកទាំងនោះ បានជួប​ប្រាស្រ័យប្រយោល ប៉ុន្តែត្រូវស្ថិតក្រោមការតាមដាននៅផ្ទះ យកសំណាកផងដែរ។ អ្នក​ប៉ះ​ពាល់ផ្ទាល់នោះ មានបុរសពីរនាក់ធ្វើការនៅក្នុងសណ្ឋាគារមួយនៅកោះពេជ្រ ដែលជាចំណុច​សង្ស័យរបស់មន្ត្រីសុខាភិបាល និងបុរសម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បី។ លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរ​បានរក​ឃើញ​​អ្នកប៉ះពាល់ផ្ទាល់តែម្តងចំនួន ៤ នាក់ ដែលប៉ះពាលផ្ទាល់មកធ្វើចត្តាឡីស័ក ខណៈដែលគ្រួសារអ្នកទាំងនេះ ជាង ១០ នាក់ផ្សេងទៀត ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ក្រោមការតាមដានរបស់មន្ត្រីសុខាភិបាលយ៉ាងប្រុងប្រយ័ត្ន។ លោក នុត ស៊ីណាត បានបន្ថែមទៀតថា អ្នកធ្វើចត្តាឡីស័កទាំងអស់នាពេលបច្ចុប្បន្នមានជិត ៦០ [ ] The post រាលដាលតាមខេត្តកាន់តែខ្លាំងហើយ! ខេត្តតាកែវ ប្រកាសរកឃើញមនុស្សជាង១០នាក់ ពាក់ព័ន្ធព្រឹត្តិការ​ណ៍សហគមន៍ ២០ កុម្ភៈ appeared first on Khmer Breaking News.


Latest News
Hashtags:   

រាលដាលតាមខេត្តកាន់តែខ្លាំងហើយ

 | 

ខេត្តតាកែវ

 | 

ប្រកាសរកឃើញមនុស្សជាង១០នាក់

 | 

ពាក់ព័ន្ធព្រឹត្តិការ​ណ៍សហគមន៍

 | 

កុម្ភៈ

 | 

Sources