Sunday 9 May 2021
Home      All news      Contact us      RSS      English
todaysharing - 25 days ago

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៤ ខែ មេសា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​នា​ថ្ងៃនេះ​ជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា មាន​សិរី​សួស្តី ហើយ​តែង​ទទួល​នូវ​ពរជ័យ​ដោយ​ក្តី​សុខដុម​ផង​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ដែល​សេសសល់​ពីមុនមក​ឬ ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​គាប់ប្រសើរ​នាគ្រា​ខាងមុខ​។​អ្នកធ្វើ​ជំនួញ​បើ​មានការ​ប្រកបមុខរប​រ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ទទួល​នូវ​ផល​កម្រៃ​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀបប្រដូច​ទៅនឹង​ត្រី​នៅក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​គឺជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ លោកអ្នក​មានការ​សុខ​កាយ សប្បាយចិត្ត​បន្តិច​វិញ តែ​យ៉ាងណា​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ល្អប្រសើរ​ទេ​គប្បី​ប្រយ័ត្នប្រយែង​ឬ​បើ​នៅផ្ទះ​សម្បែង​កាន់តែ​ប្រសើរ​។​នៅថ្ងៃនេះ​បើ​សម្រេចចិត្ត​អ្វីមួយ​ត្រូវ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ងាយ​កើត​បញ្ហា​ត្រឡប់មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។ ​ឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​ប្រេះឆា​៕ ​ឆ្នាំខាល​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក មាន​ភាព​សុខដុម​វិញ​គួរសម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕ ​ឆ្នាំថោះ​ ​រាសី​ខ្ពស់ត្រដែត​។​នា​ថ្ងៃនេះ​ជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា មាន​សិរី​សួស្តី ហើយ​តែង​ទទួល​នូវ​ពរជ័យ​ដោយ​ក្តី​សុខដុម​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​និង​ធ្វើ​ជំនួញ​អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕ ​ឆ្នាំរោង​ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​គឺ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​បើទោះបី​ដួង​រាសី​មិនសូវ​ល្អប្រសើរ​ក្តី ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​មានការ​ប្រកបការងារ​អ្វី​ត្រូវ​ចេះ​មើលមុខ​ក្រោយ​និង​ប្រយ័ត្នប្រយែង ហើយ​មិនត្រូវ​ប្រកប​កិច្ចការងារ​ដែល​សំខាន់​ឡើយ​បើ​ពុំនោះ​ផល​លំបាក​អាច​កើតមាន​គ្រប់ពេល​ផង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​គិត​ចង់​ធ្វើ​ជំនួញ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពុំនោះ​ទេ​បើ​មានការ​ចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ពិតជា​ត្រូវ​ខាត​អសារ​បង់​ពុំខាន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ឡើយ​ព្រោះ​ជារឿយៗ​តែង​ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច​៕ ឆ្នាំម្សាញ់​ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​បញ្ហា​ការដើរ​ឆ្ងាយ​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​គ្រោះ​ច្រើនជាង​សព្វមួយដង​។​ថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​តែងមាន​បញ្ហា​ច្រើន​និង​ធ្វើ​អ្វី​មិនសូវ​សម្រេច​ដល់​ចប់​ចុង​ដើម​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ពិសេស​លោកអ្នក​អាច​ជួប​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​ផង ដូចនេះ​ចូរ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មិនអាច​ប្រើ​កំហឹង​ទល់​កំហល់​បានឡើយ​ប្រយ័ត្ន​រឿង​តូច​ក្លាយ​រីក​ជាធំ​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើសិន​មាន​ជម្លោះ​វិវាទ ហើយ​មិន​គិតគូរ​ដោះស្រាយ​ឱ្យទាន់ពេល​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​៕ ​ឆ្នាំមមី​ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​របស់​មនុស្ស​យើង​មានពេលខ្លះ​ល្អ​និង​ពេលខ្លះទៀត​មិនល្អ​ជា​រឿង​ធម្មតា​។ ហេតុនេះ​ទោះ​ធ្វើ​អ្វីៗ​បើ​មាន​បញ្ហា​កើតឡើង​លោកអ្នក​តោង​តែ​មិន​ព្រួយបារម្ភ​ឬ​គិត​ច្រើន​នោះឡើយ​និង​ត្រូវ​ចេះ​តស៊ូ​ជាមួយ​បញ្ហា​ទើប​ប្រសើរ​។​ថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​គឺមាន​ភាព​សុខដុម​និង​លោកអ្នក​អាច​ទទួល​កាដូ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕ ​ឆ្នាំមមែ​ ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​គួរ​ជាទី​ពេញចិត្ត​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​នោះ​ផល​ល្អៗ​មួយចំនួន​អាច​នឹង​ល្អ​ហួស​ពី​ការ​គិតទុក​ទៅទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ក្តី​តែងមាន​ភាព​សុខដុម [ ] The post ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៤ ខែ មេសា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ appeared first on TodaySharing News.


Latest News
Hashtags:   

ហោរាសាស្រ្ត

 | 

ប្រចាំថ្ងៃ

 | 

ឆ្នាំ

 | 

ត្រូវនឹងថ្ងៃ

 | 

ខែពិសាខ

 | 

ឆ្នាំឆ្លូវ

 | 

ត្រីស័ក

 | 

ពស២៥៦៥

 | 

Sources