Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 28 days ago

ករណីដំបូង! បុរសរត់pasappនៅភ្នំពេញ​ម្នាក់ បានទទួលមរណភាពដោយសារកូវីដ-១៩ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ អ្នក​ជំងឺ​កូវីដ១៩ ម្នាក់​បាន​ស្លាប់​ នៅវេលា​ម៉ោងជាង ៦ ព្រឹក​ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ នាខេត្តព្រៃវែងនៅមណ្ឌល​​ចត្តាឡីស័ក ចុង​ប៉ម​ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តព្រៃខែង រាយការណ៍េជូន​ឯកឧត្តម ខៀវ កាញារីទ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន។ នេះ​ត្រូវបាន​ចាត់ទុក​ជាករណីស្លាប់​ដំបូងនៅខេត្តព្រៃវែង ខណៈអ្នក​ស្លាប់មាន​ឈ្មោះ ឡុច ធីម អាយុ ៣៥ ឆ្នាំភេទ ប្រុស មកពីឃុំបឹងព្រះ ស្រុក បាភ្នំ មុខរបរ រត់ pasappនៅ ភ្នំពេញ។ គួរបញ្ជាក់ថា គិតត្រឹម​ថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២១ កម្ពុជាមានអ្នក​ស្លាប់​ដោយសារជំងឹកូវីដ១៩ ចំនួន ៣៣ន​ាក់ រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ចំនួ​ន ១៨១នាក់ ក្នុងនោះករណី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន១៧៨នាក់ ករណីអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេសមានចំនួន២នាក់ និងករណីពលករធ្វើដំណើរមកពីប្រទេសថៃចំនួន១នាក់ ខណៈករណីជាសះស្បើយមានចំនួន៤០នាក់។ ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ៤,៦៩៦នាក់ អ្នកជំងឺជាសះស្បើយសរុប ២,២៥២នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល [ ] The post ករណីដំបូង! បុរសរត់pasappនៅភ្នំពេញ​ម្នាក់ បានទទួលមរណភាពដោយសារកូវីដ-១៩ នៅខេត្តព្រៃវែង appeared first on Khmer Breaking News.


Latest News
Hashtags:   

ករណីដំបូង

 | 

បុរសរត់pasappនៅភ្នំពេញ​ម្នាក់

 | 

បានទទួលមរណភាពដោយសារកូវីដ

 | 

នៅខេត្តព្រៃវែង

 | 

Sources