Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 24 days ago

ខណៈព័ត៌មានផ្លូវការ មិនទាន់ត្រូវបានផ្សព្វផ្សាយ​ ពលរដ្ឋទីក្រុងភ្នំពេញ នាំគ្នាជ្រួលច្របល់សម្រុកនាំគ្នាទៅទិញស្បៀងស្ដុកទុក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅផ្សារដើម្បីទិញម្ហូបអាហារ ដោយមិនបានគិតពីហានិភ័យក្នុងការឆ្លងវីរុសកូវីដ-១៩ ក្រោយមានការបែកធ្លាយរបស់​​ សម្ដេច ហ៊ុន សែន ដែលប្រកាសបិទទីក្រុងភ្នំពេញចំនួន២សប្ដាហ៍។ យើងសង្កេតឃើញថា ប្រជាពលដ្ឋខ្លះ ហាក់យល់ច្រឡំថា ប្រសិនបើរាជធានីភ្នំពេញ ត្រូវបិទមែននោះ គឺពួកគាត់ ពិបាកនឹងរកទិញរបស់ហូបចុក ឬក៏អាចយល់ច្រឡំថា ពេលរាជធានីភ្នំពេញ ត្រូវបិទ ផ្សារឬកន្លែងលក់ដូរទាំងអស់ អាចនឹងត្រូវផ្អាក។ តាមពិត មិនដូច្នេះឡើយ។ រដ្ឋាភិបាល មិនអាចបិទគ្រប់ទីកន្លែង រហូតដល់ថ្នាក់មិនឲ្យមានការលក់ដូរនោះទេ។ ការហូបចុក គឺជារឿងសំខាន់បំផុត សម្រាប់ជីវិតមនុស្ស។ តើរដ្ឋាភិបាល ម៉េចនឹងអាចបិទមិនឲ្យមានការលក់ដូររបស់ហូបចុកគ្រប់ទីកន្លែងបាននោះ? ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានសរសេរសារនៅក្នុងគ្រុបតេឡេក្រាមថា៖ “ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្តើតបានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩ ។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។ សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត [ ] The post ខណៈព័ត៌មានផ្លូវការ មិនទាន់ត្រូវបានផ្សព្វផ្សាយ​ ពលរដ្ឋទីក្រុងភ្នំពេញ នាំគ្នាជ្រួលច្របល់សម្រុកនាំគ្នាទៅទិញស្បៀងស្ដុកទុក appeared first on Khmer Breaking News.


Latest News
Hashtags:   

ខណៈព័ត៌មានផ្លូវការ

 | 

មិនទាន់ត្រូវបានផ្សព្វផ្សាយ​

 | 

ពលរដ្ឋទីក្រុងភ្នំពេញ

 | 

នាំគ្នាជ្រួលច្របល់សម្រុកនាំគ្នាទៅទិញស្បៀងស្ដុកទុក

 | 

Sources