Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 24 days ago

សេចក្តីប្រកាសព័ត៌មាន! ករណីបុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តព្រៃវែង

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថ្មីៗនេះថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យខេត្តព្រៃវែង បុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែងបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៦និង២០នាទីព្រឹក ។ អ្នកជំងឺខាងលើ បានចូលមកមន្ទីរពេទ្យនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី ជាមួយនិងស្ថានភាពឈឺបំពង់ក ក្តៅខ្លួន ហត់ខ្លាំង ហើយក្រុមគ្រូពេទ្យក៏បានដាក់ព្យាបាលនៅក្នុងបន្ទប់ដាច់ដោយឡែក និងត្រូវបានយកសំណាកទៅធ្វើវិភាគ ហើយលទ្ធផលគឺវិជ្ជមានកូវីដ១៩។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើង រហូតដល់ថ្ងៃទី១៤ មេសា ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៦និង២០នាទីព្រឹក ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារតែមេរោគកូវីដ១៩ ហើយក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពផងដែរ ៕ The post សេចក្តីប្រកាសព័ត៌មាន! ករណីបុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តព្រៃវែង appeared first on Khmer Breaking News.


Latest News
Hashtags:   

សេចក្តីប្រកាសព័ត៌មាន

 | 

ករណីបុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំ

 | 

បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ

 | 

នៅមន្ទីរពេទ្យខេត្តព្រៃវែង

 | 

Sources