Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 27 days ago

ប្រុងខ្លួនទៅ! សម្ដេច ហ៊ុន សែន ប្រកាសដាក់ទោសដល់​មន្ត្រីដែលធ្វើឲ្យបែកធ្លាយសារផ្ទៃក្នុង

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។ * ប្រកាស១៖ ត្រូវបានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវចាត់ទុកជាភូមិសាស្ដ្រតែមួយដែលត្រូវបានបិទខ្ទប់។ ជាមួយគ្នានេះដែរ សម្តេចបាន​លើកឡើងថា ការបិទខ្ទប់នេះ មិនមែនជាការសម្លាប់ប្រជាជនដោយបង្អត់អាហារនោះឡើយ ដោយ​ការអនុវត្តធ្វើឡើងក្រោម​លក្ខខណ្ឌផ្សេងៗ។ សម្តេច​ចង់ឲ្យពលរដ្ឋទាំងអស់យល់ពីបំណងពិតប្រាកដរបស់រដ្ឋាភិបាល។ សម្តេចបានសុំទោសចំពោះករណីមន្ត្រីដែលខ្វះការទទួលខុសត្រូវក្នុងរដ្ឋាភិបាលដែលធ្វើឲ្យ​សារផ្ទៃក្នុងបែកធ្លាយ និងបង្កឲ្យមានភាពចលាចល សម្តេចនឹងដាក់ទោសទណ្ឌមន្ត្រីនោះនៅពេលដែលស្រាវជ្រាវរកឃើញ​ ៕ The post ប្រុងខ្លួនទៅ! សម្ដេច ហ៊ុន សែន ប្រកាសដាក់ទោសដល់​មន្ត្រីដែលធ្វើឲ្យបែកធ្លាយសារផ្ទៃក្នុង appeared first on Khmer Breaking News.


Latest News
Hashtags:   

ប្រុងខ្លួនទៅ

 | 

សម្ដេច

 | 

ប្រកាសដាក់ទោសដល់​មន្ត្រីដែលធ្វើឲ្យបែកធ្លាយសារផ្ទៃក្នុង

 | 

Sources