Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 26 days ago

សារព័ត៌មាន ខេ ប៊ី អិន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះសពឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន

សារព័ត៌មាន ខេ ប៊ី អិន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសពឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឯកឧត្តមបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ។ ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងមរណនូវទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ នូវថ្នាក់ដឹកនាំប្រកបដោយទេពកោសល្យ នឹងបុិនប្រសព្វ ដែលក្នុង១ជីវិតរបស់ឯកឧត្តម បានជួយលើកស្ទួយវិស័យព័ត៌មាន និងសិល្បៈវប្បធម៌ មានការរីកចម្រើនដូចពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបញ្ជាក់ប្រាប់នៅមុននេះបន្តិច។ លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ [ ] The post សារព័ត៌មាន ខេ ប៊ី អិន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះសពឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន appeared first on Khmer Breaking News.


Latest News
Hashtags:   

សារព័ត៌មាន

 | 

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ

 | 

ចំពោះសពឯកឧត្តម

 | 

អាយុទ្ធ

 | 

រដ្ឋលេខាធិការក្រសួងព័ត៌មាន

 | 

Sources