Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 26 days ago

រកឃើញអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ឆ្លងកូវីដ-១៩ ចំនួន៥នាក់ ខណៈភូមិត្រូវបានបិទហើយ

ខេត្តតាកែវ៖ លោកវេជ្ជៈបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តតាកែវ ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋចំនួន០៥នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលរស់នៅក្នុងភូមិស្នោ ឃុំស្នោស្រុកព្រៃកប្បាស ខេត្តតាកែវ។ ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានបន្តថា នៅពេលនេះមន្ត្រីជំនាញរដ្ឋបាលកំពុងចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងខាងលើ និងបានយកសំណាកអ្នកពាក់ព័ន្ធជាង២០០នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ បន្តទៀត។ បើតាលោក អ៊ូច ភា អភិបាលខេត្តតាកែវ ភូមិខាងលើត្រូវបានអាជ្ញាធរខេត្តបិទរយៈពេល២ថ្ងៃមកហើយ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩។ លោកថា «បច្ចុប្បន្ននេះ អាជ្ញាធរនឹងបន្តបិទទៀត បន្ទាប់ពីរកឃើញអ្នកអ្នកឆ្លងជំងឺកូវីដចំនួន៥នាក់ នៅថ្ងៃនេះ»៕ The post រកឃើញអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ឆ្លងកូវីដ-១៩ ចំនួន៥នាក់ ខណៈភូមិត្រូវបានបិទហើយ appeared first on Khmer Breaking News.


Latest News
Hashtags:   

រកឃើញអ្នកស្រុកព្រៃកប្បាស

 | 

ខេត្តតាកែវ

 | 

ឆ្លងកូវីដ

 | 

ចំនួន៥នាក់

 | 

ខណៈភូមិត្រូវបានបិទហើយ

 | 

Sources