Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 23 days ago

សាហាវខ្លាំងណាស់! ត្រឹមតែ២៤ម៉ោង ថៃ ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់១ ៥៨២នាក់

បាងកក៖ ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៥៨២នាក់ទៀតនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដោយក្នុងនោះមានតែ ០៥នាក់់ប៉ុណ្ណោះ ជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។ ករណីឆ្លង COVID-19 ដែលត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ គឺជាតួលេខខ្ពស់់បំផុតថ្មីមួយទៀតសម្រាប់ថៃ និងជាថ្ងៃទី ៥ ហើយដែលប្រទេសអាស៊ានមួយនេះ បានរាយការណ៍ករណីឆ្លង ប្រចាំថ្ងៃខ្ពស់បំផុត។ យ៉ាងណាក៏ដោយ ពុំមានករណីអ្នកជំងឺ COVID-19 បាត់បង់ជីវិតបន្ថែមទៀតនោះឡើយ នាប៉ុន្មានថ្ងៃកន្លងមកនេះ។ ទីក្រុងបាងកក និងខេត្តឈៀងម៉ៃនៅតែជាតំបន់ ដែលរ៉ាប់រងករណីឆ្លងច្រើនបំផុត។ គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣៩,០៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៩៧នាក់ និងជាសះស្បើយឡើងវិញ ២៨,៤៨០នាក់ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួនជាង ១០,០០០នាក់។ ប្រទេសថៃក៏កំពុងតែពិនិត្យមើលលទ្ធភាព ក្នុងការកែច្នៃសាលធំៗនៅតាមតំបន់ ដែលកំពុងរងគ្រោះខ្លាំងដោយ COVID-19 ធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីទទួលព្យាបាលអ្នកជំងឺ ដែលកំពុងកើនឡើងយ៉ាងគំហុកផងដែរ៕ The post សាហាវខ្លាំងណាស់! ត្រឹមតែ២៤ម៉ោង ថៃ ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់១ ៥៨២នាក់ appeared first on Khmer Breaking News.


Latest News
Hashtags:   

សាហាវខ្លាំងណាស់

 | 

ត្រឹមតែ២៤ម៉ោង

 | 

ប្រកាសរកឃើញករណីឆ្លងកូវីដ

 | 

រហូតដល់១

 | 

៥៨២នាក់

 | 

Sources