Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 23 days ago

អភិបាលខេត្តកណ្ដាល ដាក់បញ្ជាដាច់ខាតឱ្យបិទការធ្វើចរាចរ 100% នៅក្នុងក្រុងតាខ្មៅ និងមិនឱ្យពលរដ្ឋចេញពីផ្ទះឡើយ

ភ្នំពេញ៖ លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពក្នុងមូលដ្ឋានក្រុងតាខ្មៅទាំងអស់ បិទការធ្វើចរាចរ 100% នៅក្នុងក្រុងតាខ្មៅ ហើយហាមពលរដ្ឋមិនឱ្យចេញពីផ្ទះដាច់ខាត។ ការដាក់បទបញ្ជារបស់អភិបាលខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារមួយបញ្ជាឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ​៕ The post អភិបាលខេត្តកណ្ដាល ដាក់បញ្ជាដាច់ខាតឱ្យបិទការធ្វើចរាចរ 100% នៅក្នុងក្រុងតាខ្មៅ និងមិនឱ្យពលរដ្ឋចេញពីផ្ទះឡើយ appeared first on Khmer Breaking News.


Latest News
Hashtags:   

អភិបាលខេត្តកណ្ដាល

 | 

ដាក់បញ្ជាដាច់ខាតឱ្យបិទការធ្វើចរាចរ

 | 

នៅក្នុងក្រុងតាខ្មៅ

 | 

និងមិនឱ្យពលរដ្ឋចេញពីផ្ទះឡើយ

 | 

Sources