Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 23 days ago

ព្រះអើយ! ពលរដ្ឋឥណ្ឌា នាំគ្នាងូតទឹកលាងបាបក្នុងស្ទឹងគង្គា បង្ករឲ្យ​រកឃើញករណីឆ្លងកូវីដ-១៩​ ជាង​ ១ ០០០នាក់

ប្រទេសឥណ្ឌា៖ មន្រ្តី​សុខភាពសាធារណៈ បាននិយាយថាមនុស្សជាង១​​ ០០០នាក់ បានធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លងកូវីដ-១៩ នៅឯកន្លែងនៃពិធីបុណ្យហិណ្ឌូដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល២ថ្ងៃ ខណៈដែលមនុស្សជាច្រើនមានជំនឿសាសនាយ៉ាងងប់ងល់បានចុះទៅងូតនៅលើដងទន្លេគង្គា​ នៅភាគខាងជើង រដ្ឋអ៊ូតារ៉ាខាក ប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័តមាន Aljazeera ។ ក្រុមមន្រ្តីបាននិយាយថា វីរុសនេះត្រូវបានគេរកឃើញនៅក្នុងទីក្រុងហាឌីត ដែលស្ថិតនៅតាមដងទន្លេដែលជាកន្លែងពិធីបុណ្យកូមប៊ែល ដែលមានរយៈពេលរាប់សប្តាហ៍។ ក្នុងចំនោមសំណាកចំនួន៥០​ ០០០ ត្រូវបានយកចេញពីប្រជាជននៅហាឌីដវ៉ាន ៤០៨នាក់ ត្រូវបានគេធ្វើតេស្តវិជ្ជមាននៅថ្ងៃច័ន្ទ ចំណែក៥៩៤នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ។ បើតាមទិន្នន័យផ្លូវការពីអាជ្ញាធរសុខាភិបាលឥណ្ឌា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ករណីវិជ្ជមាន COVID-19 សរុប ២១៧,៣៥៣នាក់ទៀតត្រូវបានរាយការណ៍ នាំឲ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ជិត ១៤.៣លានករណី។ ក្នុងរយៈពេលដូចគ្នាអ្នកជំងឺរហូតដល់ទៅ ១.១៨៥នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៧៤,៣០៨នាក់។ គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខករណីឆ្លង និងស្លាប់យ៉ាងគំហុកឡើងវិញនេះ រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានច្រានចោល ការអំពាវនាវឲ្យបិទប្រទេសទាំងស្រុងជាថ្មី។ ទោះជាបែបនេះក្តី សាលារៀនជាច្រើនត្រូវបានសម្រេចឲ្យលុបចោលការប្រឡង ឬក៏អាចផ្អាកជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាគ្រប់ទម្រង់ ដែលនឹងអាចនាំឲ្យករណីផ្ទុះរលកថ្មី COVID-19 កាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ។ បន្ថែមពីនេះ [ ] The post ព្រះអើយ! ពលរដ្ឋឥណ្ឌា នាំគ្នាងូតទឹកលាងបាបក្នុងស្ទឹងគង្គា បង្ករឲ្យ​រកឃើញករណីឆ្លងកូវីដ-១៩​ ជាង​ ១ ០០០នាក់ appeared first on Khmer Breaking News.


Latest News
Hashtags:   

ព្រះអើយ

 | 

ពលរដ្ឋឥណ្ឌា

 | 

នាំគ្នាងូតទឹកលាងបាបក្នុងស្ទឹងគង្គា

 | 

បង្ករឲ្យ​រកឃើញករណីឆ្លងកូវីដ

 | 

០០០នាក់

 | 

Sources