Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 25 days ago

លោកផ្កាយពីរ កៅឆាយខ្នោះដៃក្នុងសម័យកូវីដមុនគេ ក្រោយនាំកូនចៅជួបជុំផឹកស៊ីច្រៀងរាំ លេងប៉ាតម្សៅ ផ្គើនប្រសាសន៍សម្ដេច

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។ ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News បានរាយការណ៍ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងរហូតមានការឡាយរតាមហ្វេសបុកទៀតនោះ លោក ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅជាបន្ទាន់ ដើម្បីធ្វើការទប់ស្កាត់ និងថែមទាំងវាយខ្នោះបុរស៣នាក់នេះ ដែលជាអ្នករៀបចំកម្មវិធីរាំ សប្បាយ ច្រៀង និងប៉ាតម្សៅយ៉ាងដូច្នេះ។ របាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ [ ] The post លោកផ្កាយពីរ កៅឆាយខ្នោះដៃក្នុងសម័យកូវីដមុនគេ ក្រោយនាំកូនចៅជួបជុំផឹកស៊ីច្រៀងរាំ លេងប៉ាតម្សៅ ផ្គើនប្រសាសន៍សម្ដេច appeared first on Khmer Breaking News.


Latest News
Hashtags:   

លោកផ្កាយពីរ

 | 

កៅឆាយខ្នោះដៃក្នុងសម័យកូវីដមុនគេ

 | 

ក្រោយនាំកូនចៅជួបជុំផឹកស៊ីច្រៀងរាំ

 | 

លេងប៉ាតម្សៅ

 | 

ផ្គើនប្រសាសន៍សម្ដេច

 | 

Sources