Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 22 days ago

សម្តេច ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌ ចំពោះលោក ផ្កាយ២ ដែលផឹកស៊ីរាំច្រៀង

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅពេលនេះ សម្តេច កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។ សូមបញ្ជាក់ថា កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ១-ឈ្មោះ អ៊ុង ចាន់ធួក [ ] The post សម្តេច ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌ ចំពោះលោក ផ្កាយ២ ដែលផឹកស៊ីរាំច្រៀង appeared first on Khmer Breaking News.


Latest News
Hashtags:   

សម្តេច

 | 

កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ

 | 

ដើម្បីដកស័ក្ត

 | 

និងបណ្តេញពីក្របខណ្ឌ

 | 

ចំពោះលោក

 | 

ផ្កាយ២

 | 

ដែលផឹកស៊ីរាំច្រៀង

 | 

Sources