Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 25 days ago

ចង់ឱ្យជីវិតបានសេចក្ដីសុខមនុស្សគ្រប់គ្នាដាច់ខាតត្រូវតែថែរក្សារបស់៣យ៉ាងនេះឱ្យបាន!

ការពិតទៅ អនាគតគ្មានអ្នកណាអាចមើលឃើញឡើយ បើមិនចង់ឲ្យលំបាកតោកយ៉ាក ទោះបី ជា យើងមានជីវភាពធូរធារមែនពិត មិនគួរចំណាយរឿងទាំងនេះអត់ប្រយោជន៍នោះឡើយ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត អ្នកក៏មិនគួរខ្ជះខ្ជាយនឹងរឿង៣ខាងក្រោមនេះដែរ ព្រោះវាពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ រឿងទាំងនោះរួមមាន៖ ១. សុខភាពរបស់ខ្លួនឯង ក្រៅពីពេលវេលា សុខភាព ក៏ជាមាសជា ប្រាក់ដែល ទោះបី ជាមានទ្រព្យយ៉ាងណាក៏មិនអាចរក បាន។ សុខភាពប្រៀបដូចទឹកជំនន់ បើជ្រុលជាបំផ្លាញហើយ គឺត្រូវចំណាយច្រើនមិហិមាទម្រាំកសាង ឡើងវិញបាន ហើយក៏មិនអាចដូចដើមវិញផងក៏មាន។ ដូចនេះ កុំគិតថាខ្លួននៅក្មេង ហើយជះសុខភាព ដោយមិនគិតគូរឲ្យសោះ ព្រោះអ្នកនឹងស្ដាយក្រោយនៅពេលក្រោយ។ ២. លុយកាក់ វាស្ទើរតែក្លាយទៅជាច្បាប់ធម្មជាតិទៅហើយ ដែលមនុស្សធ្លាប់តែអត់ ហើយស្រាប់តែរកលុយបាន នឹងជះវាគ្មានប្រណីដៃនោះ។ ព្រោះពួកគេសប្បាយនឹងការបានចាយដែលមិនធ្លាប់ពីមុនមក រហូតដល់ខ្លះ ភ្លេចថា ខ្លួនមិនមែនត្រូវរស់តែថ្ងៃនេះឡើយដោយជីវិតនៅវែងឆ្ងាយទៅមុខទៀត។ ៣. ទំនុកចិត្ត ទំនុកចិត្តប្រៀបដូច កញ្ចក់នៅពេលដែលបែកហើយ គឺគ្មានថ្ងៃអាចផ្គុំបានឡើយ ទោះផ្គុំបានក៏មិន ដូចមុនដែរ។ ប្រសិន បើអ្នករស់នៅឲ្យគេបាត់ទំនុកចិត្តលើអ្នកនោះ អ្នកនឹងពិបាកកសាងអនាគតរបស់ខ្លួន ខ្លាំងណាស់។ កុំអាងខ្លួនមានបានហើយសម្ដីជះចេញមកឲ្យតែមាន ព្រោះកាន់តែមានគួរធ្វើខ្លួនយ៉ាងម៉េច ឲ្យសម្ដីមានទម្ងន់ និងប្រៃទើបប្រសើរ៕ The post ចង់ឱ្យជីវិតបានសេចក្ដីសុខមនុស្សគ្រប់គ្នាដាច់ខាតត្រូវតែថែរក្សារបស់៣យ៉ាងនេះឱ្យបាន! appeared first on Khmer Breaking News.


Latest News
Hashtags:   

ចង់ឱ្យជីវិតបានសេចក្ដីសុខមនុស្សគ្រប់គ្នាដាច់ខាតត្រូវតែថែរក្សារបស់៣យ៉ាងនេះឱ្យបាន

 | 

Sources