Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 22 days ago

លាភសំណាងហូរចូលដូចទឹកបើអ្នករៀបជំនាងផ្ទះបានត្រឹមត្រូវ!

តាមគ្រួសារនីមួយៗ គឺតែងតែមានដាក់ជំនាងផ្ទះ ព្រោះមានជំនឿថា នឹងនាំលាភសំណាង ព្រមទាំងអាចថែរក្សាម្ចាស់ផ្ទះមានហុងស៊ុយ។ យ៉ាងណាក៏ដោយ ជំនាងផ្ទះអាចនាំទ្រព្យ និងសេចក្ដីសុខដល់គ្រួសារបាន លុះត្រាតែដាក់ត្រូវទីតាំង។ តាមអបិយជំនឿ គេយល់ថា ទីតាំងដែលសមរម្យជាងគេសម្រាប់ដាក់ជំនាងផ្ទះរួមមានទីតាំង ចំពីមុខផ្ទះ ពោលគឺក្លោងទ្វារ។ ដែលគេជឿថា ជំនាងផ្ទះអាចហៅលុយចូលផ្ទះបានឆឹប់ៗ។ ម៉្យាងទៀត នៅចំកណ្ដាលអាសនៈក៏ត្រូវមានគ្រឿងក្រអូបផងដែរ។ ចំណែកចានផ្លែឈើ ត្រូវដាក់នៅខាងឆ្វេង ថូផ្កាដាក់នៅខាងស្ដាំ។ ផ្កាដែលអ្នគួរសែន អាចជាផ្កាកុលាប ឬផ្កាឈូក សម្រាប់ផ្លែឈើគួរមាន ៥ មុខនិងត្រូវមានទឹក ៥ ពែងរៀបជារាងឈើឆ្កាងផងដែរ ដើម្បីតំណាងធាតុទាំង៥។ ចំណុចចាំបាច់មួយទៀត គឺអ្នកត្រូវដាក់អង្ករ មួយចានតូច អំបិលមួយចានតូច និងទឹកមួយចានតូចឲ្យពេញៗ សម្រាប់ជាសំណែនដោយដាក់តែពេល ចុងឆ្នាំប៉ុណ្ណោះ។ ដែលទាំងអស់នេះ គេជឿថា មាសប្រាក់ ទ្រព្យសម្បត្តិនឹងហូរចូលដូចទឹកបាក់ទំនប់៕ The post លាភសំណាងហូរចូលដូចទឹកបើអ្នករៀបជំនាងផ្ទះបានត្រឹមត្រូវ! appeared first on Khmer Breaking News.


Latest News
Hashtags:   

លាភសំណាងហូរចូលដូចទឹកបើអ្នករៀបជំនាងផ្ទះបានត្រឹមត្រូវ

 | 

Sources