Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 21 days ago

ហានិភ័យខ្លាំងណាស់! រកឃើញអាជីវករ និងសន្តិសុខផ្សារដើមគ ប្រមាណ១០០នាក់បានឆ្លងកូវីដ១៩

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹងស្តពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ ការផ្អាកនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាងសន្តិសុខផ្សារប្រមាណ១០០នាក់ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ លោកអភិបាលរាជធានី បានបញ្ជាក់ថា ស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការទប់ស្កាត់។ លោកបានអំពាវនាវដល់អ្នកដែលប៉ះពាល់អ្នកជំងឺ និងអ្នកដែលបានចូលផ្សារគិតចាប់ពីថ្ងៃទី៥ ខែមេសា ត្រូវរួសរាន់យកសំណាកទៅធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័ក។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលំរដ្ឋដែលបានចេញ-ចូលផ្សារនេ៖ គិតចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា [ ] The post ហានិភ័យខ្លាំងណាស់! រកឃើញអាជីវករ និងសន្តិសុខផ្សារដើមគ ប្រមាណ១០០នាក់បានឆ្លងកូវីដ១៩ appeared first on Khmer Breaking News.


Latest News
Hashtags:   

ហានិភ័យខ្លាំងណាស់

 | 

រកឃើញអាជីវករ

 | 

និងសន្តិសុខផ្សារដើមគ

 | 

ប្រមាណ១០០នាក់បានឆ្លងកូវីដ១៩

 | 

Sources