Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 21 days ago

ក្រសួងទេសចរណ៍ ប្រកាសបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសរហូតដល់ថ្ងៃ២៨ មេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសូមប្រកាសបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ ក៏បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ជាកំហិត។ ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តចាត់តាំងក្រុមការងារតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានហ្មត់ចត់បំផុត ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេលនៃការបិទជាបណ្តោះអាសន្ននេះ ដោយគ្មានការលើកលែងជាដាច់ខាត៕ The post ក្រសួងទេសចរណ៍ ប្រកាសបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសរហូតដល់ថ្ងៃ២៨ មេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ appeared first on Khmer Breaking News.


Latest News
Hashtags:   

ក្រសួងទេសចរណ៍

 | 

ប្រកាសបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសរហូតដល់ថ្ងៃ២៨

 | 

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ

 | 

Sources