Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 24 days ago

ខេត្តស្វាយរៀង គិតមកត្រឹមថ្ងៃទី១៨ ខែមេសា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣០៦នាក់, ស្លាប់ម្នាក់ និងជាសះស្បើយ៧០នាក់

ខេត្តស្វាយរៀង៖ យោងតាមរបាយការណ៍បន្តបន្ទាប់ប្រចាំថ្ងៃ គិតមកដល់ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង កើនដល់៣០៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ៧០នាក់, ស្លាប់ម្នាក់ និងកំពុងព្យាបាល២៣៥នាក់ និងយកសំណាកសរុប ២,២២៩នាក់ និងទីបិទខ្ទប់មាន៦៦ទីតាំង រួមទាំងផ្ទះប្រជាជន និងរួមទាំងទីតាំងផ្សេងៗទៀត។ អាជ្ញាធរខេត្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួន ដោយត្រូវគោរពតាមវិធានការការពារ របស់ក្រសួងសុខាភិបាល ដូចជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ។ បើតាមការឲ្យដឹងពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងថា «គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ ៣០៦នាក់ហើយ ក្នុងនោះមានអ្នកជាសះស្បើយ៧០នាក់ ស្លាប់ម្នាក់ និងកំពុងព្យាបាល ២៣៥នាក់ និងយកសំណាកសរុប ២,២២៩នាក់ និងទីបិទខ្ទប់មាន ៦៦ទីតាំង រួមទាំងផ្ទះប្រជាជន និងរួមទាំងទីតាំងផ្សេងៗទៀត។ ចំពោះមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មានមន្ទីរពេទ្យបង្អែកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួល [ ] The post ខេត្តស្វាយរៀង គិតមកត្រឹមថ្ងៃទី១៨ ខែមេសា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣០៦នាក់, ស្លាប់ម្នាក់ និងជាសះស្បើយ៧០នាក់ appeared first on Khmer Breaking News.


Latest News
Hashtags:   

ខេត្តស្វាយរៀង

 | 

គិតមកត្រឹមថ្ងៃទី១៨

 | 

ខែមេសា

 | 

បានរកឃើញអ្នកជំងឺកូវីដ១៩

 | 

ចំនួន៣០៦នាក់

 | 

ស្លាប់ម្នាក់

 | 

និងជាសះស្បើយ៧០នាក់

 | 

Sources