Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 24 days ago

សូមអានដោយយកចិត្តទុកដាក់! សេចក្តីប្រកាសពីប្រភេទអាជីវកម្មមួយចំនួន ត្រូវបានអនុគ្រោះឲ្យបន្តដំណើរការ

ក្រោយពីមានការបិទខ្ទប់ការចេញចូលក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងការអនុវត្តយ៉ាងតឹងរ៉ឹង តាមសេចក្តីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលរួចមក មានសំណួរជាច្រើនបានសួរថា តើប្រភេទអាជីវកម្មណាខ្លះ ដែលអាចបើកបំរើអតិថិជនបាន? តើការធ្វើដំណើរប្រភេទណា តើត្រូវធ្វើលិខិតប្រភេទណា ទើបអាចមានសិទ្ធិធ្វើដំណើរដើម្បីទៅប្រកបការងារនិងអាជីវកម្មដែលចាំបាច់សម្រាប់ប្រភេទអាជីវកម្មរបស់ពួកគាត់? ខាងក្រោមនេះគឺជាប្រភេទអាជីវកម្មមួយចំនួន ត្រូវបានអនុគ្រោះឱ្យបន្តដំណើរការ ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀង និងបំពេញតម្រូវការចាំបាច់នៃការរស់នៅរបស់ប្រជាពលរដ្ឋ។ សូមអានដោយយកចិត្តទុកដាក់៖ * សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ ប៉ុន្តែប្រធានស្ថាប័នសាមីត្រូវកាត់បន្ថយចំនួនអ្នកធ្វើការ ឱ្យមកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ២% និងត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់ នៅហ្នឹងកន្លែងបំពេញការងារ ដើម្បីធានានិរន្តរភាពការងាររបស់ស្ថាប័ន។ ការធ្វើដំណើររបស់មន្ត្រី នៃស្ថាប័នសាធារណៈសម្រាប់គោលបំណងនេះ ត្រូវភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និង លិខិតបញ្ជាបេសកកម្មដែលចេញដោយស្ថាប័នសាមី។ ប្រធានស្ថាប័នសាមី ត្រូវសម្រេចផ្អាកការងារ ដែលមិនចាំបាច់ជាបណ្តោះអាសន្នក្នុងអំឡុងពេលបិទខ្ទប់ និងត្រូវណែនាំតាមការជាក់ស្តែង ដើម្បី អាចឱ្យមន្ត្រីបំពេញការងារពីចម្ងាយ ឬតាមរយៈប្រព័ន្ធអនឡាញ។ * សកម្មភាពការងាររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង មន្ត្រីនិងបុគ្គលិកសុខាភិបាល ត្រូវដំណើរការស្របតាមការចាំបាច់ និងតាមការកំណត់របស់ប្រធាន ស្ថាប័ននីមួយៗ។ * រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតឱសថ និងសម្ភារៈបរិក្ខាពេទ្យ រួមទាំងម៉ាស អាកុល និងអុកស៊ីសែន។ * រោងចក្រ សហគ្រាស [ ] The post សូមអានដោយយកចិត្តទុកដាក់! សេចក្តីប្រកាសពីប្រភេទអាជីវកម្មមួយចំនួន ត្រូវបានអនុគ្រោះឲ្យបន្តដំណើរការ appeared first on Khmer Breaking News.


Latest News
Hashtags:   

សូមអានដោយយកចិត្តទុកដាក់

 | 

សេចក្តីប្រកាសពីប្រភេទអាជីវកម្មមួយចំនួន

 | 

ត្រូវបានអនុគ្រោះឲ្យបន្តដំណើរការ

 | 

Sources