Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 21 days ago

ផ្លូវការ! អ្នកធ្វើការមុខងារទាំង៣នេះ អាជ្ញាធរសម្រេចឲ្យធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញបានដោយសេរី

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងរហូតមកដល់ថ្ងៃទី១៨ ខែមេសានេះ មានព័ត៌មានជាច្រើនដែលអាជ្ញាធរ និងសមត្ថកិច្ច នៅតាមគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ បានឃាត់មន្ដ្រីសុខាភិបាល គ្រូពេទ្យ ដែលជាក្រុមមន្ដ្រីអាទិភាពបំផុត នៅក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ក្រុមបុគ្គលិកដឹកជញ្ជូនម្ហូបអាហារដែលប្រជាពលរដ្ឋកម្មង់តាមអនឡាញមួយចំនួនធំ ត្រូវបានឃាត់មិនឲ្យធ្វើដំណើរផងដែរ ដែលសេវាកម្មនេះ គឺចាំបាច់បំផុតសម្រាប់ដំណាក់កាលនៃការរាំងខ្ទប់។ ជាមួយនឹងបញ្ហាប្រឈមបែបនេះ តាមរយៈបណ្ដាញព័ត៌មានផ្លូវការអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានសូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមគោលដៅទាំងនោះ ត្រូវជួយសម្របសម្រួលឲ្យទាន់ពេលវេលា និងអនុញ្ញាតឲ្យក្រុមមន្ដ្រីសុខាភិបាល គ្រូពេទ្យឲ្យធ្វើដំណើរនៅពេលពួកគេ បង្ហាញកាតសម្គាល់ខ្លួន ឬលិខិតបេសកកម្មជាដើម។ សម្រាប់អ្នកដឹកជញ្ជូនម្ហូបអាហារ តាមម៉ូតូ តាមរឺម៉ក់ ឬតាមរថយន្ដក៏ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរផងដែរ។ ជាមួយគ្នានេះ មានព័ត៌មានដែលអាជ្ញាធរ និងសមត្ថកិច្ចបានផ្ដល់ជូនបណ្ដាញព័ត៌មានគឺសមត្ថកិច្ច និងអាជ្ញាធរខ្លះ ដែលជាអ្នកអនុវត្តផ្ទាល់នៅតាមមូលដ្ឋាន ក៏ត្រូវបានគោលដៅដែលមិនមែនជាខណ្ឌរបស់ខ្លួន ធ្វើការឃាត់ដំណើរផងដែរ បើទោះបីបង្ហាញលិខិតបេសកកម្ម និងកាតសម្គាល់ខ្លួនក៏ដោយ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានប្រាប់បណ្ដាញព័ត៌មានផ្លូវការ ថា សម្រាប់មន្ដ្រីសុខាភិបាល ក្រុមគ្រូពេទ្យ និងបុគ្គលិកដឹកជញ្ជូនចំណីអាហារត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ គឺមិនមានការឃាត់នៅតាមគោលដៅនោះឡើយ។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក [ ] The post ផ្លូវការ! អ្នកធ្វើការមុខងារទាំង៣នេះ អាជ្ញាធរសម្រេចឲ្យធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញបានដោយសេរី appeared first on Khmer Breaking News.


Latest News
Hashtags:   

ផ្លូវការ

 | 

អ្នកធ្វើការមុខងារទាំង៣នេះ

 | 

អាជ្ញាធរសម្រេចឲ្យធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញបានដោយសេរី

 | 

Sources