Sunday 9 May 2021
Home      All news      Contact us      RSS      English
kbn - 21 days ago

ចាំបានទេប្រុសស្អាតអត់ការងារធ្វើយកកាំបិតកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ពេលនេះត្រូវបានដេកគុកជាស្ថាពរហើយ

រាជធានីភ្នំពេញ៖ បុរសម្នាក់ហ៊ានកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលបិទមិនឲ្យធ្វើចរាចរណ៍ នៅខណ្ឌទួលគោក ត្រូវបានចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ឡុង វណ្ណា បានបើកសវនាការជម្រះផ្ទាល់ ដោយសម្រេចដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ តាមមាត្រា៤ និងមាត្រា ១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ។ សូមជម្រាបថា អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកូនកាំបិតមកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលហាមមិនឲ្យប្រជាពលរដ្ឋជិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានបញ្ជាក់ថា «នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១០៖៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពី «បទប្រឆាំងនឹងការអនុវត្តការងារសារធារណ:» ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក»។ ជនសង្ស័យមានឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន៖ កូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១។ តាមដំណើររឿងហេតុ នៅថ្ងៃទី១៥ ខែមេសា [ ] The post ចាំបានទេប្រុសស្អាតអត់ការងារធ្វើយកកាំបិតកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ពេលនេះត្រូវបានដេកគុកជាស្ថាពរហើយ appeared first on Khmer Breaking News.


Latest News
Hashtags:   

ចាំបានទេប្រុសស្អាតអត់ការងារធ្វើយកកាំបិតកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច

 | 

ពេលនេះត្រូវបានដេកគុកជាស្ថាពរហើយ

 | 

Sources