Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 23 days ago

តារាចម្រៀងជនជាតិដើមភាគតិច «កាក្រៃ» បកស្រាយរឿងពិតក្រោយចូលផលិតកម្មដាវីត្រា

ក្រោយបានក្លាយខ្លួនជាតារាចម្រៀងអាជីពប្រចាំផលិតកម្មដាវីត្រា (Davitra Media) មិនទាន់បាន​ប៉ុន្មានផងតារាចម្រៀងមានដើមកំណើត​ជាជនជាតិភាគតិចមកពីខេត្តប៉ៃលិន លោក កាក្រៃ​ បានសម្តែង នូវការត្រេកអរ​ដែលខ្លួនមានបទផ្ទាល់ខ្លួនដែលជាប្រភេទបទមិនចម្លងគេ (Original Song)ក្នុង​ផលិត​កម្ម​ដ៏លេចធ្លោមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក កាក្រៃ បានបកស្រាយនូវក្តីរំភើបនិងសប្បាយរីករាយដែលរូបលោកត្រូវបា​នអគ្គនាយក​ផលិតកម្ម​ដាវីត្រាសម្រេចជ្រើសរើសរូបលោកបានក្លាយជាតារាចម្រៀងដោយបានសម្រេចនូវក្តីស្រម៉ៃដែលមានតាំងពីតូចដែលខ្លួនមិននឹកស្មានដល់។ លោកថា៖«និយាយឲ្យមែនទែនទៅវាជាក្តីស្រម៉ៃរបស់ខ្ញុំដែលចង់ក្លាយខ្លួនជាតារាចម្រៀងអាជីពម្នាក់។ វាពិតជាវាសនាកំណត់ដែលខ្ញុំត្រូវបានបងប្រុសដែលធ្លាប់រាប់អានគ្នាណែនាំមកជួបលោកអគ្គនាយកផលិតកម្ម ដោយលោកបានអោយខ្ញុំសាកសម្លេង រួចក៏ពេញចិត្តនូវទឹកដមសំនៀងរបស់ខ្ញុំដោយមិន​ប្រកាន់​ថាខ្ញុំជាជនជាតិដើមភាគតិចឡើយ»។ សូមបញ្ជាក់ថា ក្នុងចំណោមបទជាច្រើនដែលតារាចម្រៀងជនជាតិដើមនេះដែលបានបកស្រាយ បទ​ដែល​​ទទួលបានការចាប់អារម្មណ៍ច្រើនជាងគេគឺបទ«ក្របីស្នែងមួយ» ដែលបកស្រាយរួមគ្នាជាមួយកញ្ញា ថុល ស្រីលក្ខ័ណ៍។ ប្រសិនបើបងប្អូនពុកម៉ែចង់អំពីទឹកដមរបស់លោក «កាក្រៃ» ​សូមចុចនៅ​តំណរភ្ជាប់ខាងក្រោមនេះ។ Please Follow Us • YouTube : https://bit.ly/3ern5rR • Facebook : ​ https://www.facebook.com/DVMCambodia https://www.facebook.com/DVMCambodia • Tik Tok : https://vt.tiktok.com/ZS51Sv3r/ • Telegram: https://t.me/davitramedia • Instagram : www.instagram.com/davitra_media/ The post តារាចម្រៀងជនជាតិដើមភាគតិច «កាក្រៃ» បកស្រាយរឿងពិតក្រោយចូលផលិតកម្មដាវីត្រា appeared first on Khmer Breaking News.


Latest News
Hashtags:   

តារាចម្រៀងជនជាតិដើមភាគតិច

 | 

កាក្រៃ

 | 

បកស្រាយរឿងពិតក្រោយចូលផលិតកម្មដាវីត្រា

 | 

Sources