Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 23 days ago

ផ្សារបោះដុំបន្លែ ជំនួសទីតាំងផ្សារដើមគរ រាជធានីភ្នំពេញ នឹងត្រូវរៀបចំបណ្តោះអាសន្ន នៅកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល

ខេត្តកណ្តាល៖ ផ្សារបោះដុំបន្លែ ផ្សារដើមគរ រាជធានីភ្នំពេញ ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរ បណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨មេសារហូតដល់ថ្ងៃទី១ ខែឧសភាឆ្នាំ ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអាជីវករ និងសន្តិសុខយាមផ្សារ សរុបប្រមាណ ១០០នាក់ វិជ្ជមានកូវីដ-១៩។ ស្របតាមកាស្នើសុំ របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានជ្រើសរើសទីតាំង កីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ដែលជាទីតាំង មានផ្ទៃដីប្រមាណ២ហិកតាមានទំហំធំសម្រាប់រៀបចំជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរ រាជធានីភ្នំពេញជាបណ្តោះអាសន្ន។ នៅព្រឹកថ្ងៃ១៨មេសានេះ គណះកម្មការផ្សារ សហការជាមួយ អាជ្ញាធរ សង្កាត់តាខ្មៅ បានចុះរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងការលក់ដូរ នៅទីតាំងដែលកំណត់ជាស្រេច។ រហូតមកទល់ពេលនេះ គេសង្កេតឃើញសកម្មភាពអាជីវករ បានចាប់ដំណើរការលក់ដូរ បោះដុំបន្លែ ជូនអតិថិជនជាបណ្តើរៗហើយ។ គួរបញ្ជាក់ថា៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ នៅយប់ថ្ងៃទី១៧ខែមេសា ម្សិលមិញនេះ ក្នុងឱកាសចុះពិនិត្យទីតាំង កីឡដ្ឋានបាល់ទាត់ខេត្ត ដែលអាជ្ញាធរខេត្ត សំរេចយកជាទីតាំងផ្សារបន្លែបោះដុំ ជំនួសផ្សារដើមគរ រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ ទីតាំងដែលនឹងត្រូវបានរៀបចំ [ ] The post ផ្សារបោះដុំបន្លែ ជំនួសទីតាំងផ្សារដើមគរ រាជធានីភ្នំពេញ នឹងត្រូវរៀបចំបណ្តោះអាសន្ន នៅកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល appeared first on Khmer Breaking News.


Latest News
Hashtags:   

ផ្សារបោះដុំបន្លែ

 | 

ជំនួសទីតាំងផ្សារដើមគរ

 | 

រាជធានីភ្នំពេញ

 | 

នឹងត្រូវរៀបចំបណ្តោះអាសន្ន

 | 

នៅកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល

 | 

Sources