Tuesday 11 May 2021
Home      All news      Contact us      RSS      English
todaysharing - 23 days ago

តារាស្រីនាង Natalie ទើបសម្រាលត្រូវបែកចេញពីកូនហើយ ព្រោះស្វាមីក្បែរកាយឆ្លងCovid-19!!

មិនគួរណាជួបរឿងបែបនេះសោះ! តារាស្រីនាង​ Natalie Natinee ទើបតែសម្រាលកូនតូចមិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះត្រូវឃ្លាតចេញពីកូនជាទីស្រលាញ់ដើម្បីរក្សារសុវត្ដិភាពសុខភាពកូន ព្រោះស្វាមីនាងទៅពិនិត្យឃើញមានឆ្លងជំងឺ Covid-19។ ជារឿងដែលព្រួយបារម្មណ៍មិនចង់ឲកើតពេលនេះបែរជាកើតឡើងហើយ ស្វាមីរបស់តារាស្រីនាង Natalie លោក Fluke បានទៅធ្វើតេសលើកទី៣រកឃើញវិជ្ជមាន Covid-19។ អ្នកផ្ទះរបស់លោកថ្វីត្បិតតែមានពាក់ម៉ាស តែក៏ត្រូវទៅពិនិត្យនិងដាក់ឲនៅដាច់ដោយឡែកគ្រប់គ្នា។ ចំណែកតារាស្រីនាង Natalie វិញ ទើបសម្រាលមិនយូរប៉ុន្មាន​ ក៏នៅឲឃ្លាតកូនតូចសិនដើម្បីសុវត្ដិភាពរបស់កូន រង់ចាំមើលការពិនិត្យរបស់នាងសិន។ ករណីជំងឺ Covid-19 របស់លោក Flukeក៏ធ្វើឲលោក Kan Kantathavorn និងភរិយាទើបសម្រាលកូនដែរ ត្រូវតាមដានធ្វើតេស ផងដែរ ព្រោះបានជួបគ្នាសួរសុខទុក្ខដែលមកសម្រាលកូនដូចគ្នា។ ប្រភព៖ Sanook អត្ថបទដោយ៖ ស្រីល័ក្ខ The post តារាស្រីនាង Natalie ទើបសម្រាលត្រូវបែកចេញពីកូនហើយ ព្រោះស្វាមីក្បែរកាយឆ្លងCovid-19!! appeared first on TodaySharing News.


Latest News
Hashtags:   

តារាស្រីនាង

 | 

Natalie

 | 

ទើបសម្រាលត្រូវបែកចេញពីកូនហើយ

 | 

ព្រោះស្វាមីក្បែរកាយឆ្លងCovid

 | 

Sources