Tuesday 11 May 2021
Home      All news      Contact us      RSS      English
kbn - 23 days ago

Hot News: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់មនុស្ស២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់មនុស្ស២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់នេះ នៅមន្ទីរពេទ្យហ្លូងម៉ែ និងមន្ទីរពេទ្យចាក់អង្រែ។ * ទី១៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដែលរស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាល នៅមណ្ឌលព្យាបាលបុរី១០០ខ្នង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាព ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែធ្ងន់ធ្ងរឡើងៗ និងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនគាត់ទៅ ព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យ បានពិនិត្យឃើញថាអ្នកជំងឺ បានស្លាប់បាត់បង់ជីវិត រួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១២៖៤៥នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ [ ] The post Hot News: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់មនុស្ស២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ appeared first on Khmer Breaking News.


Latest News
Hashtags:   

ក្រសួងសុខាភិបាល

 | 

ប្រកាសពីការស្លាប់របស់មនុស្ស២នាក់បន្ថែមទៀត

 | 

ដោយសារជំងឺកូវីដ១៩

 | 

Sources