Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

ពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារ ចាប់ផ្តេីមភៀសខ្លួនមកជំរំភៀសសឹក

នៅថ្ងៃទី២៥ ខែកញ្ញ ឆ្នាំ២០២៥នេះ ពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារ ដែលមានលំនៅដ្ឋានជិតនឹងព្រំដែនកម្ពុជា-ថៃ បានចាប់ផ្តេីមចាកចេញពីលំនៅដ្ឋាន ត្រឡប់ចូលទៅជំរំភៀសសឹកសាជាថ្មី។ ចំពោះការភៀសសឹកនេះ មិនមែនជាគោលការណ៍ ឬប្រកាសដោយរដ្ឋាភិបាលនោះទេ តែដោយសារពលរដ្ឋខ្លួនឯងមានការភ័យខ្លាចពីស្ថានការព្រំដែន។ បច្ចុប្បន្ន ភាពតានតឹងនៅបណ្តោយព្រំដែននៅតែបន្តកើតឡើង ដែលបង្កឡើងដោយភាគីថៃ ដោយបានប្រកាសអនុវត្តច្បាប់អាជ្ញាសឹក ជាប់ខេត្តទាំង៧របស់កម្ពុជា។ ថៃនៅតែចិញ្ចឹមចង់បានទឹកដីកម្ពុជា ដោយគ្រោងនឹងឈ្លានពានទឹកដីកម្ពុជាចំនួន១៧ទីតាំង ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង ដោយផ្អែកលើផែនទីឯកត្តោភាគីរបស់ខ្លួន។ នៅក្នុងផែនទីនោះ ថៃអះអាងថាពលលរដ្ឋកម្ពុជា កំពុងរស់នៅបំពានលើទឹកដីថៃទាំង១៧ទីតាំងនោះ៕ The post ពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារ ចាប់ផ្តេីមភៀសខ្លួនមកជំរំភៀសសឹក appeared first on Khmer Breaking News.


Latest News
Hashtags:   

ពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារ

 | 

ចាប់ផ្តេីមភៀសខ្លួនមកជំរំភៀសសឹក

 | 

Sources