Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 1 month ago

Starbucks ចាប់ផ្ដើមបិទហាងមួយចំនួន និងបញ្ឈប់បុគ្គលិកជាង ៩០០ នាក់ ក្រោមហេតុផលនេះ

នាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេយក្ស Starbucks លោក Brian Niccol បានចេញសេចក្ដីប្រកាសមួយជូនបុគ្គលិកកាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុនកាហ្វេ Starbucks នឹងបញ្ឈប់បុគ្គលិក និងបិទហាងមួយចំនួន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ លោក Niccol បានបញ្ជាក់ថា ការកាត់បន្ថយនឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៩០០ នាក់ នៅតាមហាងក្នុងតំបន់អាមេរិកខាងជើង។ ខណៈពេលជាមួយគ្នា ការបិទនេះនឹងបណ្ដាលឲ្យចំនួនហាងកាហ្វេ Starbucks សរុបនៅតំបន់នេះធ្លាក់ចុះប្រមាណ ១% ក្នុងឆ្នាំសារពើពន្ធនេះ បន្ទាប់ពីបានគណនាការបើកហាងថ្មីជាច្រើន។ លោក Niccol បាននិយាយថា “ទោះបីជាក្រុមហ៊ុនកំពុងមានកំណើនល្អក្តី ក៏យើងនៅតែត្រូវធ្វើអ្វីៗជាច្រើន ដើម្បីកសាង Starbucks ឲ្យកាន់តែរឹងមាំ និងប្រសើរឡើង”។ទោះជាយ៉ាងណា បន្ទាប់ពីការប្រកាសនេះរួច ភាគហ៊ុនរបស់ Starbucks បានកើនឡើងបន្តិចផងដែរ។ អ្នកវិភាគបានប្រាប់សារព័ត៌មាន ABC News ថា Starbucks កំពុងប្រឈមមុខនឹងបញ្ហា ការលក់ធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ដោយសារអតិថិជនរងផលប៉ះពាល់ពីអតិផរណាកើនឡើង។ ក្រុមហ៊ុនបានចុះខ្សោយការលក់ ៦ ត្រីមាសជាប់ៗគ្នា នៅក្នុងហាងដដែលៗ។ [ ] The post Starbucks ចាប់ផ្ដើមបិទហាងមួយចំនួន និងបញ្ឈប់បុគ្គលិកជាង ៩០០ នាក់ ក្រោមហេតុផលនេះ appeared first on Khmer Breaking News.


Latest News
Hashtags:   

Starbucks

 | 

ចាប់ផ្ដើមបិទហាងមួយចំនួន

 | 

និងបញ្ឈប់បុគ្គលិកជាង

 | 

ក្រោមហេតុផលនេះ

 | 

Sources