Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

ព្រះសង្ឃថៃប្តឹងសមត្ថកិច្ចឱ្យចា.ប់នាយករដ្ឋមន្ត្រី Anutin ពីបទមិនបំពេញតាមតួនាទីនិងថាថៃល្មើសអធិបតេយ្យកម្ពុជា

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានក្រុមជ្រុលនិយមថៃដឹកនាំដោយបុគ្គល វីរៈ ស៊ុមក្វាមឃិត នាំគ្នាមកបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ (ទល់មុខភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ) រួមទាំងត្រាក់ទ័របម្រុងឈូសឆាយ ប៉ុន្តែត្រូវបានកងកម្លាំងថៃរារាំងកុំឱ្យបង្កអំពើហិ.ង្សា ពីព្រោះកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ រង់ចាំការដោះស្រាយជម្លោះដោយសន្តិវីធី ។ នៅថ្ងៃដដែល ព្រះសង្ឃថៃ១អង្គបានប្តឹងសមត្ថកិច្ចឱ្យចាប់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយសារមិនគាំទ្រនាយករដ្ឋមន្ត្រីនិយាយថា កម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាងនៅតំបន់ព្រំដែនខេត្តស្រះកែវ និងឱ្យពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជាត្រឡប់មកថៃវិញ រដ្ឋាភិបាលថៃនឹងរកទីកន្លែងថ្មីឱ្យរស់នៅ ខណៈកម្ពុជាក៏ដូចគ្នាដើម្បីភាពយុត្តិធម៌ ។ ព្រះសង្ឃអង្គនេះព្រះនាម សាម៉ាន ស៊ីង៉ាម បាននាំក្រុមជ្រុលនិយមថៃទៅប្តឹងសមត្ថកិច្ចនៅស្រុកឃូកសូង ខេត្តស្រះកែវ ឱ្យចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ពីបទមិនបំពេញតាមតួនាទី ដែលខុសនឹងមាត្រា១៥៧ ក្រោយពីនាយករដ្ឋមន្ត្រីថៃផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកន្លងមកថា កម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាងនៅតំបន់ព្រំដែនខេត្តស្រះកែវ ដោយព្រះសង្ឃនេះថា ពលរដ្ឋថៃមិនបានល្មើសអធិបតេយ្យកម្ពុជាដូចការលើកឡើងទេ ។ កម្ពុជាទើបជាអ្នកល្មើសអធិបតេយ្យថៃ ពីព្រោះកម្ពុជាបានយកខេត្តមួយចំនួនរបស់ថៃ ដូចជា ៖ បាត់ដំបង សៀមរាប និងស៊ីសុផុន ដោយមិនប្រគល់ឱ្យថៃវិញ [ ]


Latest News
Hashtags:   

ព្រះសង្ឃថៃប្តឹងសមត្ថកិច្ចឱ្យចា

 | 

ប់នាយករដ្ឋមន្ត្រី

 | 

Anutin

 | 

ពីបទមិនបំពេញតាមតួនាទីនិងថាថៃល្មើសអធិបតេយ្យកម្ពុជា

 | 

Sources