Sunday 2 November 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

កម្ពុជា និង FBI សហរដ្ឋអាមេរិក នឹងបន្តសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងឧក្រិ.ដ្ឋ.កម្មឆ្លងដែន

រាជធានីភ្នំពេញ៖ ស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI របស់សហរដ្ឋអាមេរិក នឹងបន្តសហការគ្នាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងតាមរយៈសម្ដេចធិបតីហ៊ុន ម៉ាណែត។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានបញ្ជាក់ថា កម្ពុជា និង អង្គភាព FBI របស់អាមេរិក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លង។ ប្រសាសន៍របស់សម្ដេច ថ្លែងឡើងក្រោយពេលលោកបានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI)។ សម្ដេចបានរំលឹកឡើងវិញថា កន្លងមកស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI បានប្រយុទ្ធប្រឆាំង និងបង្រ្កាបបាននូវបទល្មើសឆ្លងដែនជាច្រើនដូចជា៖ ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា។ ដូចគ្នានេះដែរ សម្រាប់ជាជំហានបន្ទាប់សម្ដេចធិបតីបានគូសបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI [ ]


Latest News
Hashtags:   

កម្ពុជា

 | 

សហរដ្ឋអាមេរិក

 | 

នឹងបន្តសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងឧក្រិ

 | 

កម្មឆ្លងដែន

 | 

Sources